រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងបានបើកពន្លះស្ថានីយប្រេងតេលា ពេញទំហឹង បណ្តាលឱ្យបាក់ម៉ាស៊ីនបូមប្រេងធ្លាក់ដល់ដី តែសំណាងល្អពុំបង្កឱ្យមានអគ្គិភ័យនោះទេ ត្រូវបានបុគ្គលិកស្ថានីយប្រេងយកបំពង់ពន្លត់អគ្គិភ័យបាញ់ទាន់ ពេលវេលាដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១២ នៅស្ថានីយប្រេងតេលា ផ្ទះលេខ៩២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានឱ្យដឹងថា រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ខៀវ បើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែជ្រុលទៅបុកស្ថានីយប្រេងតេលាតែម្តង ។ បន្ទាប់ពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]