ជាធម្មតាមនុស្សម្នាក់ៗ គឺតែងតែចង់បាននូវស្បែកមុខស្រស់ស្អាតមដ្ឋភ្លឺរលោង ដោយគ្មានមុន ស្នាម ឬអាចម៍រុយអ្វីឡើយ។ ប៉ុន្តែមិនថាយ៉ាងណា មុនគឺជាការរំខានបំផុត និងជាបណ្តាសាដែលជាប់នឹងស្បែកផងដែរ។

ជាការពិតណាស់ ថ្ងៃនេះយើងនឹងលើកយកនូវរិធីងាយៗ ទាំង១០ចំនុច ក្នុងការបំបាត់មុន យ៉ាងមានប្រសិទ្ធិភាព និងមានតំលៃថោកសមរម្យ ហើយងាយស្រួលរកទិញផង ដើម្បីចែកជូនជាគន្លឹះខ្លះៗជូនដល់ប្រិយមិត្ត ទាំងអស់គ្នាដូចតទៅ៖

១. ថ្នាំអាស្ពីរីន

ថ្នាំអាស្ពីរីន គឺប្រឆាំងនឹងការរលាក មានតំលៃថោក និងជាមធ្យោបាយលឿនឆាប់រហ័ស ក្នុងការកាត់បន្ថយមុននៅលើផ្ទៃមុខរបស់អ្នកទៀតផង។

វិធីប្រើ: គ្រាន់តែយកថ្នាំអាស្ពីរីននោះ ១គ្រាប់ ឬកន្លះគ្រាប់ក៏បាន យកមកកិនវាឲ្យម៉ត់ក្លាយទៅជាល្បាយ បន្ទាប់មកយកល្បាយថ្នាំម៉ត់នោះ យកមក​លាប ឬបិទឲ្យចំពីលើតំបន់ដែលមានមុននោះ រួចទុកចោលប្រហែលជាកន្លះម៉ោងដើម្បីឲ្យវារឹង​ រួចហើយក៏ចាប់ផ្តើមបកវាចេញ ជាការស្រេច។

២. ការបញ្ចេញជាតិពុល

ប្រសិនជាអ្នកមានអាងហែលទឹក អ្នកគួរតែសាកល្បងព្យាយាមហែលទឹកឲ្យបានច្រើន ព្រោះថាជាតិក្លរីន នឹងជួយកម្ចាត់មុនចេញពីមុខរបស់អ្នកបានយ៉ាងល្អ តែបន្ទាប់ពីនោះ អ្នកត្រូវកក់សក់ និងបន្ទន់សក់របស់អ្នកផង ដើម្បីការពារមិនឲ្យសក់ខូច។

៣. Aleo Vera (ប្រទាលកន្ទុយក្រពើ)

រុក្ខជាតិមួយនេះ មិនត្រឹមតែធ្វើឲ្យស្បែករបស់អ្នក មានភាពត្រជាក់ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនោះទេ ហើយវាក៏ជួយកាត់បន្ថយការរលាក និងមុនក្រហម នៅលើផ្ទៃមុខរបស់អ្នក និងជួយស្រូបយកជាតិប្រេង ដែលមាននៅលើស្បែករបស់អ្នកទៀតផង។

៤. ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញ គឺជាជម្រើសដ៏ប្រសើរក្នុងការថែរក្សា និងកម្ចាត់មុនបានយ៉ាងឆាប់រហ័ស ព្រោះថានៅក្នុងថ្នាំដុសធ្មេញ វាមានស៊ីលីកា ដែលជួយឲ្យកាត់បន្ថយការកើតមុនបាន ដោយលោកអ្នកគ្រាន់តែ អនុវត្តន៍នៅពេលយប់មុនពេលចូលគេង ដោយយកថ្នាំដុសធ្មេញបន្តិចមក យកមកលាបនៅលើតំបន់ណា ដែលមានមុន រួចទុកវាចោលរហូត ដល់ព្រឹកសឹមលាងចេញជាការស្រេច។

៥. ទឹកឃ្មុំ

ជាការពិតណាស់ ទឹកឃ្មុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាថ្នាំសំលាប់មេរោគពីធម្មជាតិ មួយដ៏ល្អឥតខ្ចោះ សម្រាប់ព្យាបាល និងកាត់បន្ថយការកើតមុនផងដែរ។ វិធីប្រើគឺគ្រាន់តែអ្នក លាបវាឲ្យសព្វនៅលើផ្ទៃមុខរបស់អ្នក រួចទុកវាចោលប្រហែលជា ១០ទៅ១៥នាទី បន្ទាប់មកលាងវាចេញ ជាមួយនឹងទឹកក្តៅអ៊ុនៗជាការស្រេច។

៦. ខ្ទឹមស

ខ្ទឹម គឺអស្ចារ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគមុន ដោយសារតែកម្រិតខ្ពស់ នៃសារជាតិប្រឆាំងអុកស៊ីតកម្ម របស់វាអាចប្រឆាំងនឹងបាក់តេរីផ្សិត និងលក្ខណៈសម្បត្តិប្រឆាំងនឹង មេរោគផ្សេងៗទៀតផងដែរ។ វិធីប្រើ គឺយកខ្ទឹមស មកចិតសំបក និងលាងទឹកឲ្យស្អាត បន្ទាប់មកចិតវាជាដុំតូចៗល្មម នឹងទំហំមុនរបស់អ្នករួចញីវា ទៅលើតំបន់មុនរបស់អ្នក ច្រើនដងក្នុងមួយថ្ងៃ​នោះអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់វា។

៧. Steam (ចំហាយ)

ការស្ទីម (Steam) ឬក៏ហៅបានថាឆ្ពុង ដែលវាជួយឲ្យរន្ធញើសយើងបើកធំ ដើម្បីបញ្ចេញជាតិពុលចេញពីស្បែក របស់យើង និងជួយឲ្យស្បែករបស់យើង មានសំណើមល្អផងដេរ។

៨. Tea Tree Oil

ជាប្រេងដែល វាមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងមេរោគផ្សិត ហើយមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ព្យាបាលមុនផងដែរ។ វិធីប្រើ លោកអ្នកគ្រាន់តែអនុវត្ត ដោយដាក់ប្រេងនេះ ក្នុងសំលី រួចយកមកលាបនៅលើតំបន់មុនរបស់អ្នកជាការស្រេច។

៩. ត្រសក់

ត្រសក់ មានប្រយោជន៏ដូចជា ប្រឆាំងនឹងការរលាក កន្ទួលក្រហម និងជួយមិនឲ្យភ្នែកហើមថែមទៀត។ អ្នកអាច ចិតត្រសក់នោះជាចំនិតស្តើងៗ រួចអ្នកដួស ទឹកក្រូចឆ្មា ២ស្លាបព្រា យកមកលាបនៅលើផ្ទៃមុខរបស់អ្នក បន្ទាប់មកអ្នកយកចំនិតត្រសក់នោះ មកបិទនៅលើផ្ទៃមុខដែលបានលាបទឹកក្រូចឆ្មានៅពីក្រោមនោះ រួចទុកវា រយៈពេលចន្លោះ ពី១០ទៅ១៥នាទី សឹមលាងចេញ ជាការស្រេច។

១០. ហាមញិច

ខ្ញុំសារភាពថា ខ្ញុំក៏ធ្លាប់ញិចមុនផងដែរ ហើយវាពិតជាឈឺខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណា បើអាចចៀសបាន សូមបញ្ឈប់ការញិចមុនតទៀតទៅ ព្រោះវាជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចធ្វើឲ្យយើង​ ងាយនឹងមានស្លាកស្នាមនៅលើមុខ និងឡើងមុនច្រើនជាងមុនទៅទៀត​ បន្ទាប់ពីយើងញិចវារួច។ ព្រោះវាបានចម្លងបាក់តេរីតាមរយៈដៃ ឬ ប្រដាប់ញិចមុនរបស់អ្នក រីករាលដាលទៅរន្ធផ្សេងៗទៀតនៅលើស្បែកមុនរបស់អ្នកទៀតផង៕

ខ្មែរឡូតជូនពរឲ្យប្រិយមិត្តកម្ចាត់មុនបានជោគជ័យ និងទទួលបានមុខស្រស់ស្អាតណា!

 ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]