ភ្នំពេញ៖ នៅមុននេះបន្តិច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោក តាំង សុខឃី  បានទៅដល់ផ្ទះតារាចម្រៀង ខេមរ: ស្រីពៅ និងបញ្ជាក់ថា យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺ លើស្លឹកចេកទេ ។

សូមបញ្ជាក់ផងដែរថា ក្រោយផ្ទុះព័ត៌មានជាច្រើនថា តារាចម្រៀង ខេមរ: ស្រីពៅ  ប្អូនកំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានដេកឈឺនៅលើស្លឹកចេក ដោយសារតែប្រតិបត្តិស្បែកប្រើប្រាស់ ផលិតផលធ្វើឲ្យស្បែកសនោះ  បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមសិល្បៈ និង ក្នុងរង្វង់អ្នកសិល្បៈ ចង់ដឹងពីស្ថានភាព តារាចម្រៀងរូបនេះ   ហើយនៅព្រឹកនេះ លោក  តាំង សុខឃី បានទៅដល់ផ្ទះតារាចម្រៀង ខាងលើ  ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ ស្រីពៅ ។

លោក តាំង សុខឃី បានសរសេរនៅលើហ្វេសប៊ុកមុននេះបន្តិចថា «ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ នេះ ខ្ញុំបានមកដល់ផ្ទ: ខេមរ: ស្រីពៅ ជួបយាយបង្កើត ម្តាយមីង និងបងជីដូនមួយបង្កើតរបស់ ខេមរ: ស្រីពៅ ផ្ទាល់ ដើម្បីស្រាយចម្ងល់ បញ្ជាក់យ៉ាងច្បាស់ថា ខេមរ: ស្រីពៅ ពិតជាមិនមានដេកឈឺលើស្លឹកចេកទេ ជឿខ្ញុំចុះ»៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]