[ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥] ​– ក្រុមហ៊ុន Ford បានប្រកាសនៅថ្ងៃនេះថារថយន្ត Ford Everest ស៊េរីថ្មីនេះទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ 5 ខាងផ្នែកសុវត្ថិភាព ពីស្ថាប័នវាយតម្លៃរថយន្តថ្មីក្នុងតំបន់អាស៊ាន  (ASEAN NCAP) និង ទទួលបានពិន្ទុខ្ពស់បំផុតរហូតដល់ 15.38/16 ជារថយន្តដែលការពារសុវត្ថិភាពអ្នកបើកបរ និងអ្នកធ្វើដំណើរបានល្អបំផុត (AOP)។ Ford Everest ក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ​​ ៤ ខាងផ្នែកសុវត្ថិភាពការពារក្មេងៗនៅកៅអីជួរទីពីរ ដែលជាពិន្ទុខ្ពស់បំផុតបើប្រៀបធៀបទៅនឹងប្រភេទរថយន្តផ្សេងទៀតដោយទទួលបានសម្លេងគាំទ្ររហូតដល់​ 81%។

 

លោក Mark Kaufman នាយកក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ាន បានមានប្រសាសន៍ថា៖ “សុវត្ថិភាព គឺជាកត្តាចំបងមួយនៅក្នុងការរចនារថយន្ត Ford នីមួយៗ ដូច្នេះក្រុមហ៊ុន Ford មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលរថយន្ត Ford Everest ស៊េរីថ្មីនេះទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ពីស្ថាប័ន ASEAN-NCAP”។ “រថយន្ត Ford Everest បានបង្ហាញនូវ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការផ្តល់ជូននូវរថយន្តដែលមានគុណភាពដល់អតិថិជន  ដែលមានសម្ថតភាព និងសុវត្ថិភាពខ្ពស់លើសពីការរំពឹងទុក ជាមួយនឹងបច្ចេកវិទ្យាឆ្លាតលើសគេនៅក្នុងចំណោមរថយន្តប្រភេទ SUV ធន់កណ្ដាល”​ នេះបើតាមការបញ្ជាក់របស់លោក Mark Kaufman។

រថយន្ត​ Ford Everest គឺជាស្នាដៃរបស់​ក្រុមការងារ Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រថយន្ត Ford Everest ស៊េរីថ្មីនេះគឺជាការរចនាថ្មីសុទ្ធសាធ ដើម្បីផ្ដល់ឲ្យអតិថិជននូវរថយន្តមួយដែលអាចផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ​និងអ្នកដំណើរ។​ បច្ចេកវិទ្យាទាំងនេះបានចូលរួមពង្រីកបទពិសោធន៍អ្នកបើកបរទាំងនៅលើផ្លូវរាបស្មើរ​និងផ្លូវលំបាក ព្រមទាំងជួយរក្សាសុវត្ថិភាពអ្នកបើកបរផ្សេងទៀតនៅលើផ្លូវផងដែរ។

Ford Everest ស៊េរីថ្មីនេះ​បានរចនាឡើងដោយមានតួរថយន្តដ៏រឹងមាំ ដើម្បីប្រឈមជាមួយនឹងការបើកបរនៅលើស្ថានភាពផ្លូវដែលលំបាកៗ។ រថយន្តនេះក៏មានបំពាក់នូវបច្ចេកវិទ្យា         ទំនើបៗដូចជា ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Spot Information System)ជាមួយនឹងប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តពីខាងក្រោយ​ ឬមកក្បែរ (Cross Traffic Alert) ជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System) និង EBD (Electronic Brake Force Distribution) បានធ្វើឲ្យរថយន្ត Ford Everest ស៊េរីថ្មីនេះក្លាយទៅជារថយន្តប្រភេទ SUV ដែលមានបច្ចេកវិទ្យាឆ្លាតវៃជាងគេក្នុងចំណែកទីផ្សារនៃប្រភេទរថយន្តនេះ។ រថយន្ត​ គំរូដែលយកទៅធ្វើតេស្តត្រូវបានបំពាក់ដោយពោងសុវត្ថិភាពចំនួនប្រាំពីរនិងមានបំពាក់ ISOFIX សម្រាប់ភ្ជាប់ជាមួយកៅអីកូនក្មេង។

បច្ចេកវិទ្យាចុងក្រោយបង្អស់របស់រថយន្ត Ford Everest មានបំពាក់​ពងសុវត្ថិភាពផ្នែកខាងលើ​​ (ជិតបង្អួច)​ និងផ្នែកខាងក្រោយ​ និងបច្ចេកវិទ្យាជំនួយក្នុងការបើកបរផ្សេងទៀតដូចជា រ៉ាដាកំណត់ល្បឿនដែលអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control)​ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Collision Warning) ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Alert) ប្រព័ន្ធផ្ដល់ដំណឹងដល់អ្នកបើកបរពេលងងុយគេង (Driver  Alert System) និងប្រព័ន្ធបិទបើកភ្លើងស្វ័យប្រវិត្ត (Auto High Beam Control)។

ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម:

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ​ 063 766 661 (សៀមរាប) ឬ​ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]