ភ្នំពេញ៖ ក្រោយពីមានសារព័ត៌មានក្នុងស្រុក ជាច្រើនបានធ្វើការចុះផ្សាយ ទាក់ទងទៅនឹងស្ថានភាព ជំងឺរបស់តារាចម្រៀងស្រីដ៏ល្បីមួយរូប គឺកញ្ញា ខេមរៈ ស្រីពៅ ដោយក្នុងនោះមានការ លើកឡើងថាតារាចម្រៀងស្រីរូបនេះ កំពុងមានជំងឺធ្ងន់ធ្ងរ ដោយសារតែប្រតិកម្មស្បែក រហូតដល់ថ្នាក់គេងលើស្លឹកចេក ជាដើម។

យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ កំពូលតារាចម្រៀង ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ខេមរៈ សិរីមន្ត ដែលត្រូវជាបងប្រុសបង្កើត របស់កញ្ញា ខេមរៈ ស្រីពៅ បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ ដោយបានអះអាងអំពីស្ថានភាពពិតប្រាកដ ទាក់ទងទៅនឹងប្អូនស្រីរបស់លោក ហើយក្នុងនោះលោក ក៏បានធ្វើការរិះគន់យ៉ាងធ្ងន់ៗ ទៅដល់ការលើកឡើងនានា ក្នុងន័យអាក្រក់ និងមានបំណងបណ្តុះបង្អាប់ ព្រមទាំងបង្ខូចកេរ្ត៍ឈ្មោះ ទៅដល់កញ្ញា ខេមរៈ ស្រីពៅ។

ជាថ្មីម្តងទៀតលោក ខេមរៈ សិរីមន្ត បានបញ្ជាក់ប្រាប់ថា ប្អូនស្រីរបស់លោក គឺមិនមានស្ថានភាព ជំងឺធ្ងន់ធ្ងរ ដោយសារប្រតិកម្មស្បែក ដូចដែលការលើកឡើងនាពេលកន្លងមក នោះឡើយតែ ស្រីពៅ មានបញ្ហាត្រង់បំពង់កប៉ុណ្ណោះ ហើយពេលនេះនាងក៏កំពុង ទទួលការព្យាបាល ផងដែរ។

បើចង់ដឹងកាន់តែច្បាស់ សូមទស្សនានូវវីដេអូ ដែលលោក ខេមរៈ សិរីមន្ត ចេញមុខអះអាងផ្ទាល់៖

 

ខ្ញុំបាទសូមបកស្រាយជុំវិញសុខភាពប្អូនស្រីខេមរះស្រីពៅ

Posted by Khemarak Sereymun Cambodia on Monday, 22 February 2016

ប្រភព៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]