ខេត្តព្រៃវែង ៖ យុវជន​​ម្នាក់​ខូច​ចិត្ត​ផឹក​ស្រា​​លែង​ស្គាល់​​បាយ​ស្គាល់​ទឹក​រហូត​ចូល​ មន្ទីរ​ពេទ្យ​​ដោយ​សារ​តែ​​​ខឹង​នឹងនារី​​ម្នាក់​ដែល​​គេខំ​លួច​ស្រឡាញ់​​៤​ ឆ្នាំ មក​ហើយ តែ​នាង​នៅតែមិន​ព្រម​ស្រឡាញ់​​ ទើប​​ធ្វើ​ឱ្យ​គេ​ខូច​ចិត្ត​មួយ​ថ្ងៃៗ​​គិតតែ​ពី​​ផឹក​ស្រា​ដើម្បី​បំបាត់​ ទុក្ខ ។ ​

ហេតុការណ៍​នេះ​កើត​ឡើងកាលពី​វេលា​ម៉ោង​​៦​និង​៣០​នាទី ​​ល្ងាច​ថ្ងៃទី​១២ សីហា ២០១២ ​នៅក្នុងភូមិ​ក្រសា​ជេត ​ឃុំ​រំចេក ​ស្រុក​ព្រះ​ស្តេច។

​យុវជន​ខូច​ចិត្ត​​មាន​ឈ្មោះ​​ឈិន វណ្ណ​ណូ ​ភេទ​ប្រុស អាយុ​​២២​ឆ្នាំ​​ ជា​កម្ម​ករ​រោងចក្រ​​ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​មាន​ស្រុក​កំណើត​នៅភូមិ​​កើតហេតុ​ខាងលើ ​ត្រូវ​បាន​​ក្រុម​គ្រួសារ​ឱ្យ​ដឹងថា ​យុវជន​ខូច​ចិត្ត​ម្នាក់​នេះ​​បាន​លួច​​ស្រឡាញ់​​នារី​ម្នាក់​​ ជា​និស្សិត​​ឆ្នាំ​ទី​១ ​ជំនាញ​ធនា​គារ​ មាន​ទីលំនៅភូមិ​ឡឹក ឃុំ​ស្រុក និង​​ខេត្ត​ជា​មួយ​គ្នា ។

​គួរ​បញ្ជាក់ថា កាល​​អំឡុង​​ចូល​ឆ្នាំ​​ប្រពៃណី​​កន្លង​មក​នេះ វណ្ណណូ បាន​ប្រាប់​ឱ្យ​ម្តាយ​ទៅស្តី​ដណ្តឹង​​នាង​ម្តង​ទៀត តែ​ម្តាយ​នាង​ប្រាប់ថា ចាំ​កូន​គាត់​រៀន​ចប់​សិន ។ ​រីឯ​នាងក៏​បាន​ប្រាប់​វណ្ណណូ​​ថា នាងឈប់​ស្រឡាញ់ហើយ ទើប​ធ្វើ​ឱ្យ​​វណ្ណណូ អស់​សង្ឃឹម​គិតតែពីដើរផឹក​​ស្រា​ដល់​ថ្នាក់​ឈប់​ហូប​បាយ​ហូប​ទឹក​អ្វី​ទាំង​ អស់​។ ​លុះ​ដល់​ល្ងាច​ថ្ងៃខាងលើ​ យុវជន​​ខូច​ចិត្ត​ម្នាក់​នោះ​ផឹក​ស្រា​រហូត​ដល់​​សន្លប់​ត្រូវ​​​បាន​ក្រុម​ ​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ​​រាជ​ធានី​ ភ្នំពេញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]