ចិន៖ បុរសវ័យក្មេងម្នាក់ បានទៅដេកស្រាត និងននាលពេញផ្លូវ កាលពីថ្ងៃអាទិត្យ ទី១៤ កុម្ភៈ ២០១៦ ត្រូវនឹងថ្ងៃទិវានៃក្តីស្រលាញ់ កន្លងទៅថ្មីៗនេះ ស្ថិតនៅលើផ្លូវ Wangguanzhuang ក្នុងទីក្រុង Jinan ប្រទេសចិន បន្ទាប់ពីបុរសរូបនេះ សុំស្រលាញ់នារីម្នាក់ ប៉ុន្តែត្រូវនាងបដិសេធ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើ ត្រូវគេដឹងថាជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង Jinan។ រូបគេបានសារភាពស្នេហ៍ ប្រាប់ទៅអ្នកគ្រូស្រីក្រមុំម្នាក់ ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ប៉ុន្តែអ្នកគ្រូមានមន្តស្នេហ៍រូបនោះ មិនបេតីក៏បដិសេធចោល ដោយមិនទទួលយកការស្រលាញ់ពីរូបគេឡើយ។

ជាមួយគ្នានេះដែរ ដោយសារតែខូចចិត្ត សារភាពស្នេហ៍តែអូនមិនស្រលាញ់ និស្សិតប្រុសមិនស្គាល់ឈ្មោះដដែលរូបនេះ បានស្រាតខោអាវអស់រលីងពីខ្លួន រួចទៅដេកននាលនៅលើផ្លូវ រយៈពេលប្រមាណជាកន្លះម៉ោង និងស្រែកយំដូចកូនក្មេងតែម្តង ហើយថែមទាំងបោះពង្រាយផ្កា ពាសពេញផ្លូវទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ប៉ូលិសបានទៅដល់កន្លែងកើតហេតុ និងបានបញ្ចុះបញ្ចូល និស្សិតខកស្នេហ៍រូបនោះ ឲ្យចាកចេញផងដែរ៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ៖

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]