ប្រិយមិត្តអ្នកអាន Sarin បានថតយកទិដ្ឋភាពចម្លែកមួយ នៅខេត្តកំពង់ចាម ហើយផ្ញើមក ខ្មែរឡូតដើម្បីចុះផ្សាយ។
 
ខ្ញុំចង់ឲ្យបងជួយផ្ញើអត្ថបទមួយពាក់ព័ន្ធ ទៅនឹងអណ្តូងមួយកន្លែងដែលឆេះ ដែលមានទីតាំងនៅភូមិព្រែកកុយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលស្ថិតនៅក្នុងវាលស្រែពីភូមិប្រមាណ ៤០០ ម៉ែត្រ ចំពោះការឆេះនេះ គឺដោយសារប្រជាពលរដ្ឋជាម្ចាស់ដីគាត់ជីកអណ្តូង​ស្នប់​​ ដើម្បីយកទឹកមកដាក់ប្រាំងសម្រាប់ធ្វើស្រែ នៅពេលជីបានជុំរៅប្រហែល ៣០ ម៉ែត្រក៏មានខ្លឹនឧស្ម័ន ពេលនោះអ្នកជីក ក៏បានដកឧបករណ៏​របស់គាត់​ចេញ ហើយគូសដែកកេះ ក៏ឆាបឆេះតែម្តងទៅ ការឆេះនេះចាប់តាំងពីពេលថ្ងៃ នៅថ្ងៃទី១០​ ខែសីហា ឆ្នាំ២០១២​ មកម្លេះ រហូតមកដល់ថ្ងៃទី១២ ខែសីហា អណ្តាតភ្លើងនៅតែបន្តឆេះដ៏ដែល ។ 
 
ខ្ញុំបាទសូមអរគុណ និងសូមទទួលនូវការគោរពអំពីខ្ញុំ ។








ដោយ វីន
 
Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]