ចិន៖ បុរសជាអ្នកភូមិម្នាក់រស់នៅក្នុងខេត្តស៊ាងដុង ប្រទេសចិន ដែលត្រូវគេដឹងថាមានបញ្ហាជំងឺផ្លូវចិត្ត បាន សាងសង់ អគារមួយដ៏ចម្លែកកម្ពស់ ៧ជាន់ ដោយបានធ្វើឲ្យប្រជាជន ដែលលេងតាមបណ្តាញសង្គម រាប់លាន នាក់ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ។


រូបភាពមួយចំនួនបានបង្ហាញពី សំណង់អគារដាក់បន្តគ្នាជាជាន់ ទាបៗ រហូតបាន ៧ជាន់ដែលហាក់ ដូចជាសំណង់បែបសិល្បៈ​ មួយបែប មិនដូចជាកន្លែងសម្រាប់មនុស្សរស់នៅឡើយ ប៉ុន្តែ សំណង់ចម្លែកនេះបែរ ជាត្រូវទទួលការចាប់អារម្មណ៍និង ត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយសារតែ មនុស្សជាច្រើននឹក ស្មានមិនដល់ថា សំណង់ដែលបានសាងសង់ ដោយផ្ទាល់ដៃដោយ បុរសមានជំងឺ វិកលចរិតម្នាក់នោះទេ ។

ប្រភពព័ត៌មានពីកាសែតចិនមួយ បានបញ្ជាក់ថា អគាររាងដូច ប្រាសាទនេះ បានសាងសង់ដោយ បុរស វិកលចរិតម្នាក់ឈ្មោះ Hu Guangzhou អាយុ៥៥ឆ្នាំ ដែលគាត់បានចំណាយពេល រយៈពេលជាង ៣ឆ្នាំ និង ប្រើប្រាស់របស់កាកសំណល់ ផ្សេងៗជាច្រើន រួមជាមួយ ដីភក់យកមក សាងសង់អគារ ប្រាសាទរបស់គាត់នេះ ។


អគារដូចប្រាសាទដែល លោក Hu Guangzhou បានសាងសង់

ក្នុងនោះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបាន កោតសរសើរនូវស្នាដៃនេះ ហើយខ្លះទៀតប្រៀប ប្រដូច​អគារនេះ ដូចជា ប្រាសាទក្នុងរឿងតុក្កតាដូច្នេះដែរ ដែលជាសិល្បៈមួយបែប នឹកស្មានមិនដល់ បុរសវិកលចរិត អាចសាងសង់បាន ប៉ុន្តែក៏មានអ្នកខ្លះ ព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ ដែលត្រូវស្នាក់នៅក្នុងអគារនេះដែរ ។

យ៉ាងណាមិញ អាជ្ញាធរក្នុងតំបន់បាននិយាយថា ពួកគេបានធ្លាប់ព្យាយាម ឲ្យលោក Hu Guangzhou ផ្លាស់ទីលំនៅមករស់នៅ មន្ទីរចាស់ជរារបស់រដ្ឋវិញ ដោយសារគាត់គា្មនប្រពន្ធ និងកូនចិញ្ចឹមបីបាច់ ប៉ុន្តែ គាត់មិនព្រមចាកចេញនោះទេ ។ ដោយយល់ពីកត្តាស្ថានភាព ជំងឺរបស់គាត់ អាជ្ញាធរបានសម្រេចមិន បំផ្លាញអគារប្រាសាទរបស់គាត់ទេ ប៉ុន្តែនៅតែមានដាក់ការ ព្រួញបារម្ភលើសុវត្ថិភាពរបស់គាត់ដដែល ៕


ប្រភព CCTVNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]