កំពត៖ រថយន្តកូរ៉ូឡា១គ្រឿង អ្នកបើកបរវ័យក្មេង បើកមិនប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ទៅ ក្នុងប្រឡាយនៃផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៤១-១៤២  ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូខេត្តកំពត កាលពីម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា អ្នកបើកបរថយន្តដែលក្រឡាប់នេះ ឈ្មោះ​ ស ប្រុស ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ បើករថយន្តក្រឡាប់ ម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 2A -1141  អ្នកបើកបរនិងអ្នករួមដំណើរម្នាក់ ឈ្មោះស ឃ្លី ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុករបស់ ស ប្រុស ទទួលរងរបួសស្រាល។ មន្ត្រីនគរបាលរូបនេះ បន្តថា ២នាក់ឪពុកនិងកូន បានជិះរថយន្ត ចេញពីទីរួមខេត្តកំពត សំដៅវិលត្រឡប់ទៅផ្ទះឯភូមិចក្រីទីង ខាងលើនោះវិញ ប៉ុន្តែចៃដន្យ ក៏កើតគ្រោះក្រឡាប់រថយន្ត យ៉ាងដូច្នេះតែម្តងទៅ គឺដោយសារអ្នកបើកបរ មិនទាន់ថ្នឹកលើការបញ្ជារថយន្តនៅឡើយ។

បច្ចុប្បន្នរថយន្តក្រឡាប់ខាងលើ ត្រូវបានម្ចាស់រថយន្ត ម្ចាស់ការស្ទូចយកទៅជួសជុល ដោយខ្លួនឯងហើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]