កាលពីថ្ងៃទី ១០ខែសីហា ម៉ោងប្រមាណ ៨ព្រឹក មានបុរសចាស់ម្នាក់​បានសន្លប់នៅលើផ្លូវថ្មើរជើងមួយកន្លែង នៅឯផ្លូវ Huaihai West ក្នុងទីក្រុង Shanghai ជាមួយនឹងឈាមពាសពេញក្បាលរបស់គាត់។ ប៉ុន្តែអ្នកដែលដើរកាត់កន្លែងមួយនេះ គ្មាននរណាម្នាក់អើពើ និង គិតគូជួយគាត់នោះទេ។​ សំណាងល្អមានស្រី្ត ជនជាតិបរទេសស្បែកសម្នាក់ បានដើរកាត់និងឃើញហេតុការណ៍មួយនេះ ក៏បានស្រែកដាក់អ្នកធ្វើដំណើរថា ហេតុអ្វីបានជាជនជាតិចិនគ្មានចិត្តម្លេះ ម៉េចក៏មិនជួយទូរស័ព្ទទៅហៅឡានពេទ្យ?

រូបភាពនេះក៏បានបង្ហាញអំពីសកម្មភាពរបស់ស្រ្តីម្នាក់នេះ ផងដែរ គឺនាងបានយកកូនកន្សែងពណ៍ស មកដាក់ទ្ររក្បាលរបស់បុរសម្នាក់នេះ និងបានយំនៅពេលដែលឃើញឈាមនៅលើដី។ បន្ទាប់មកនាងបាន អោយលុយខ្លះទៅនាក់ធ្វើដំណើរអោយជួយទិញថ្នាំ អោយបុរសចំនាស់ម្នាក់នេះ។

ឡានពេទ្យបានមកដល់កន្លះម៉ោងក្រោយ និងបានយកបុរសម្នាក់នេះទៅកាន់មន្ទីរពេទ្យ។

បុរសចំនាស់ម្នាក់នេះត្រូវបានស្គាល់ថា មាននាមត្រកូល Qian អាយុ ៨៧ឆ្នាំ បានដួលសន្លប់ និងធ្វើអោយប៉ះពាល់ដល់ក្បាលរបស់គាត់។ បច្ចុប្បន្ននេះ បុរសចំនាស់ម្នាក់នេះបានដឹងខ្លួនឡើងវិញនិង មានសុវត្ថិភាពជាធម្មតា។

ហេតុការណ៍មួយនេះវាបានផ្តល់នូវ ភាពអាប់អោនដល់សង្គមចិនជាថ្មីម្តងទៀត ដោយសារតែពួកគេសុខចិត្តធ្វើពើ មិនព្រមជួយអ្នកដែលកំពុងមានគ្រោះថ្នាក់។ ការជួយយកអាសារអ្នកដទៃ គឺតំរូវអោយមានការ លះបង់​ និង ក្តីអាណិតអាសូរ ដែលជារបស់ ២យ៉ាងពិបាករកនៅក្នុងប្រទេសចិន។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]