អូស្រ្តាលី៖ អតីតតារាសម្តែងស្រី គឹម លីហ្សា បានហួសចិត្តលើព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានដាក់ចំណងជើងធំៗថា «ល្បីថា គឹម លីហ្សា ស្នេហារង្គោះរង្គើ ចង់លក់ចិញ្ចៀនរៀបការចាយ» បានធ្វើឲ្យនាងកើតទុក្ខមិនសុខចិត្ត បញ្ចេញអារម្មណ៍ប្រតិកម្ម ដោយបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់នាង យ៉ាងពេញទំហឹងតែម្តង។

កាលពីម្សិលមិញនេះ អ្នកនាង គឹម លីហ្សា បានបង្ហោះសារដ៏វែងអន្លាយមួយ ចង់បកស្រាយថា​ ជីវិតគ្រួសាររបស់នាង មិនបានឈ្លោះទាស់ទែងគ្នា​ ឬក៏រង្គោះរង្គើ ដូចពាក្យដែលខាងសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយឡើយ។

នាងបានសរសេរថា "ពុទ្ធោហួសចិត្ត គ្រាន់តែខ្ញុំធ្វើលេងសើចសោះសរសេរឡើងមួយចាស់ដៃ មុននឹងសរសេរសួរខ្ញុំផង ប្តីប្រពន្ធខ្ញុំ ទើបតែមកពីដើរលេងជាមួយគ្នា គ្រាន់តែឃើញប្តីខ្ញុំហួសចិត្ត ចឹងបានគេចូលចិត្តនិយាយថា ព័ត៌មានស្រុកខ្មែរចុះអីមែនដែលការពិតសោះ  សូមផ្តាំទៅអ្នកសរសេរព័ត៌មានមួយនេះផងថា មុននឹងខ្ញុំរៀបការជាមួយប្តីខ្ញុំបានគិត និងដាក់ចិត្តរួចហើយនឹងអ្វី ដែលជួបនៅខាងមុខដូចជា ការលះបង់ពីជីវិតសិល្បៈមកធ្វើជាមេផ្ទះ ការលះបង់ការសប្បាយ មកប្រែជីវិតបែបស្ងៀមស្ងាត់ ធម្មតាប្តីប្រពន្ធនៅជាមួយគ្នា គ្មានអ្នកណាផ្អែមល្ហែមរហូតនោះទេ តែក៏កុំប្រើពាក្យថារង្គោះរង្គើ ព្រោះប្តីប្រពន្ធខ្ញុំនៅពេលនេះកំពុងតែមានសុភមង្គល និងអ្វីដែលយើងមាននឹងទទួលបានរាល់ថ្ងៃនេះ ហើយសូមប្រាប់ថាប្តីប្រពន្ធខ្ញុំ នៅពេលនេះគឺកំពុងតែហួសចិត្ត នឹងព័ត៌មាននេះណាស់ ។ ហើយរឿងលក់ចិញ្ចៀន គឺជារឿងដែរ ខ្ញុំនិយាយលេងជាមួយមិត្តភក្តិក្នុង fbប៉ុណ្ណោះ" 

តើប្រិយមិត្តយល់យ៉ាងណាដែរ?




គឹម លីហ្សា និងស្វាមីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]