ខេត្តតាកែវ ៖ ផ្ទះវេរនិងដកបា្រក់ តាមប្រព័ន្ឋវីង (Wing) មួយកន្លែងស្ថិតនៅក្នុងភូមិខ្នាទង់ ឃុំកុមាររាជា ស្រុកបាទី បានត្រូវក្រុមចោរប្រដាប់អាវុធមួយក្រុម ប្រដាប់ដោយកំាភ្លើងAK៥ដើម និងខ្លី២ដើម កាលពីយប់ថ្ងៃទី០៥ កុម្ភៈ ២០១៦ កាត់សោរទ្វារផ្ទះចូលទៅប្លន់ ភ្ជង់បាញ់ម្ចាស់ផ្ទះប្រមូលយកលុយ អស់ជិត១ម៉ឺនដុល្លារ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះប្រពន្ឋឈ្មោះ នួន សំណាង អាយុ២៧ឆ្នាំ បានត្រូវក្រុមចោរបាញ់រងរបួសដៃខាងស្តំា ចំណែកប្តីឈ្មោះ រស់ ប៊ុនលី អាយុ៣៧ឆ្នាំ ។ មកដល់ព្រឹកថ្ងៃទី០៧ កុម្ភៈនេះ សមត្ថកិច្ចនៅមិនទាន់កំណត់បានមុខសញ្ញានៅឡើយទេ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]