ចិន៖ ពាក្យចាស់ពោលថា “អាយុមិនអស់ គឺមិនស្លាប់” គឺអាចនឹងត្រឹមត្រូវ ទៅតាមកាលៈទេសៈមួយចំនួន តួយ៉ាងដូចជា បុរសម្នាក់ក្នុងវីដេអូនេះអញ្ចឹង គឺថាគ្មាននរណាម្នាក់អាចគិតថាគាត់នៅរស់ឡើយ តែផ្ទុយទៅវិញគាត់បែរជានៅមានជីវិតរស់បន្តទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ កើតឡើងនៅលើផ្លូវដាច់ស្រយ៉ាលមួយ ក្នុងទីក្រុង Wuhu ភាគខាងកើតប្រទេសចិន ហើយទិដ្ឋភាពទាំងនោះ ត្រូវថតបានដោយកាមេរ៉ា បំពាក់នៅលើផ្លូវកើតហេតុ។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ដំបូងឡើយមានបុរសម្នាក់ កំពុងជិះនៅតាមផ្លូវ តែមកដល់ចំណុចកើតហេតុ រូបគាត់ក៏ប្រឹងគេច ពីនារីម្នាក់ទៀត ដែលឈប់ម៉ូតូរបស់នាង នៅអែបចិញ្ចើមផ្លូវ។ តែអ្វីដែលស្មានមិនដល់ ស្រាប់តែបុរសមិនស្គាល់អត្តសញ្ញាណ រូបនោះ រេចង្កូតម៉ូតូរបស់ខ្លួន ទៅរករថយន្តមួយគ្រឿង ដែលកំពុងតែបើកច្រាសទិសគ្នា។ ជាលទ្ធផលរូបគាត់ក៏បានបោលទៅបុក នឹងរថយន្តនោះមួយទំហឹង ហើយអ្វីដែលសំខាន់គឺថាក្បាលរបស់គាត់ បានលយទៅរករថយន្តមុនគេ។


ទិដ្ឋភាពដែលបុរស ជាអ្នកបើកម៉ូតូ ជ្រុលចង្កូតទៅរករថយន្ត

នៅចុងបញ្ចប់នៃវីដេអូ គេអាចឃើញបុរសនោះខ្ទាតប៉ើង និងត្រូវរថយន្តបុក តែនៅអាចកម្រើកខ្លួនបាន។ បន្ថែមពីនេះទៀត មានរបាយការណ៍បញ្ជាក់ថា បុរសរងគ្រោះ នៅរស់រានមានជីវិតនៅឡើយ និងកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់។

ដោយសារតែបានមួកសុវត្ថិភាពរបស់គាត់ ទើបអាចធ្វើឲ្យគាត់ មិនប៉ះពាល់ដល់ក្បាលធ្ងន់ធ្ងរ ពេលជួបគ្រោះថ្នាក់នោះ៕

តោះចង់ដឹងថាតើ វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]