ចិន៖ ក្មេងតូច ២នាក់ បាននិងកំពុង ក្លាយជា​តារាល្បី នៅលើបណ្តាញសង្គមអុិនធឺណែត និងតាមបណ្តាសារព័ត៌មាននានា ក្រោយពីរូបថតរបស់ពួកគេ គ្រងដោយសម្លៀកបំពាក់ លោកនេនសៅលីញ យ៉ាងគួរឲ្យស្រលាញ់ ត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងទាំងពីរខាងលើ  មានអាយុ ១ឆ្នាំ និង៣ឆ្នាំ ត្រូវបានឪពុករបស់គេ តុបតែងខ្លួនឲ្យដូចជាលោកនេនតូចសៅលីញ ហើយថតរូបជាច្រើនប៉ុស្តិ៍ នៅឯវត្ត Er Fo ក្នុងស្រុក Hechuan ខេត្ត Chongqing ពេលដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

ឪពុករបស់ក្មេងប្រុសទាំងពីរ ឈ្មោះ Zhou Lu បានប្រាប់ឲ្យដឹងថា គាត់បានតុបតែងកាយ ឲ្យកូនប្រុសរបស់ខ្លួនដូចនេះ ក៏ដោយសារតែពួកគេទាំងពីរនាក់ មើលទៅគួរឲ្យស្រឡាញ់ ដូចទៅនឹងតួអង្គលោកនេនតូចក្នុងរឿងចិន Monkey King is Back នោះឯង។

រូបថតទាំងនោះត្រូវបានលោក Lu ថតឡើងកាលពីថ្ងៃទី ១​ខែមករា កន្លងទៅថ្មីៗនេះ ហើយបន្ទាប់ពីរូបថតទាំងនោះ ត្រូវ បានគាត់បង្ហោះនៅគណនីបណ្តាញសង្គម WeChat រួចមក ឃើញថាកូនៗរបស់ពួកគាត់ បានល្បីល្បាញ និងមានអ្នកចូលចិត្តច្រើនតែម្តង៕

តោះ! ចង់ដឹងកូននេនទាំងពីរ គួរឲ្យស្រលាញ់យ៉ាងណានោះ សូមទស្សនារូបថតរបស់ពួកគេទាំងអស់គ្នា៖










ប្រភព Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]