ចំពោះក្មេងៗ ឬយុវវ័យភាគច្រើន គឺពួកគេមិនសូវនិយមចូលចិត្ត ទទួលទានបន្លែប៉ុន្មានទេ តែពួកគេបែរជាចូលចិត្តសាច់ ឬក៏អាហារចៀនច្រើនជាង។ តាមការពិតទៅ បន្លែគឺពិតជាអាចជួយ ចំពោះសុខភាពរបស់អ្នកបានច្រើនយ៉ាង​ គ្រាន់តែពេលខ្លះអ្នកមិនចាប់អារម្មណ៍។ ហើយប្រសិនបើអ្នកមិនសូវចូលចិត្ត ទទួលទានបន្លែបែបស្រស់ៗទេ អ្នកក៏អាចផ្លាស់ប្តូរ មកជាក្រឡុកបន្លែ ទៅជាទឹកភេស្ជៈវិញក៏បានដែរ។ ចង់ដឹងអត់ថា ទឹកក្រឡុកបន្លែ មានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាពរបស់អ្នក? តាមដានខាងក្រោមនេះ៖



១)​ បន្សាបជាតិពុល៖ ទទួលទានទឹកក្រឡុកបន្លែ ជួយកច្ចាត់ជាតិពុលក្នុងរាងកាយ។ ជាតិទឹក និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងបន្លែ អាចជួយលាងសម្អាតជាតិពុលក្នុងរាងកាយរបស់អ្នក ហើយថែមទាំងអាច រក្សាថាមពលរបស់អ្នក បានយ៉ាងល្អទៀតផង។

២) ជំនួយដល់ប្រព័ន្ធរំលាយអាហារបានល្អ៖ ទឹកក្រឡុកបន្លែស្រស់ៗ មានជាតិសរសៃច្រើន ដូច្នេះវាអាចជួយ ឲ្យប្រព័ន្ធរំលាយអាហារបស់អ្នក ធ្វើការបានល្អ និងឆាប់រហ័ស។ ហើយវាក៏ជួយឲ្យអ្នក មានអារម្មណ៍ស្រស់ថ្លា​ និងលាងសម្អាតក្រពះរបស់អ្នកផងដែរ។ បន្ថែមពីនេះទៅទៀត ជាតិសរសៃអាចធ្វើឲ្យអ្នក មានអារម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរបាន។

៣) បង្កើនការរំលាយអាហារបស់អ្នក៖ ជាការពិត អ្នកប្រហែលជាមិនចូលចិត្ត ញ៉ាំការ៉ុត ឬឆៃថាវ ១០ផ្លែក្នុងមួយថ្ងៃ សម្រាប់អាហារពេលព្រឹក ឬថ្ងៃត្រង់ឡើយ ប៉ុន្តែអ្នក​អាចផ្លាស់ប្តូរបន្លែទាំងនោះ មកជាទឹកវិញ ដោយលាយជាមួយនឹងខ្ញី ឬក៏ជី ដើម្បីបន្ថែមនូវរសជាតិ។ ចំពោះខ្ញី គឺពិតជាល្អសម្រាប់ក្រពះរបស់អ្នក ទន្ទឹមនឹងនោះដែរ ឆៃថាវ ក៏ដើរតួជាប្រភពថាមពលផងដែរ។ ក្នុងនោះការក្រឡុកទឹកបន្លែ វាអាចជួយបង្កើនអត្រារំលាយអាហារ ឲ្យកាន់តែល្អបន្ថែមទៀត។

៤) ទឹកក្រឡុកបន្លែ ជាប្រភពដ៏ល្អមួយ នៃសារធាតុចិញ្ចឹម និងជាតិកាបូអ៊ីដ្រាត៖ មិនថាអ្នកខំចម្អិនអាហារតិចប៉ុណ្ណា ក៏វាមានឱកាស ក្នុងការបាត់បង់នូវសារធាតុចិញ្ចឹមក្នុងនោះដែរ។ ប៉ុន្តែប្រសិនបើអ្នក យកបន្លែទាំងនោះ មកក្រឡុកជាទឹកវិញ​ គឺអ្នកនឹងទទួលបាន សារធាតុចិញ្ចឹម​ទាំងអស់តែម្តង។ ហើយបន្លែមួយចំនួន ក៏មានប្រភពល្អ នៃជាតិកាបូអ៊ីដ្រាតផងដែរ ដើម្បីរក្សាឲ្យអ្នកទទួលបាននូវសុខភាពល្អ។

៥)​ ជួយឲ្យស្រកទម្ងន់៖ បន្លែមិនត្រឹមតែអាចជួយ ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ វាក៏អាចជួយអ្នកឲ្យស្រកទម្ងន់បានយ៉ាងលឿន​ផងដែរ។ ទោះបីអ្នក ជាមនុស្សចូលចិត្តទទួលទាន ឬអនុវត្តរបបអាហារដែលមានជាតិរាវ ក៏វាជារបបអាហារមួយ ដែលសម្បូរទៅដោយអ្វីគ្រប់យ៉ាង។ ប្រសិនបើអ្នកព្យាយាមឧស្សាហ៍ ទឹកក្រឡុកបន្លែ អាចជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]