កូរ៉េខាងត្បូង៖ ភាគច្រើនអ្នកដែលចូលចិត្តវិស័យចម្រៀង Kpop សុទ្ធតែស្គាល់ Taeyeon ដែលជាមេក្រុមរបស់ក្រុមនារីលំដាប់លេខ១នៅកូរ៉េ Girls' Generation។

ស្រីស្រស់ Taeyeon នាងបានចេញអាល់ប៊ុមទោល ជាលើកដំបូងចំណងជើងថា ”I” កាលពីថ្ងៃទី ០៦ តុលា ២០១៥ កន្លងទៅ ទទួលបានការចុចស្តាប់ជាង ៤៩លានដងនៅលើ YouTube។ ចំណែកកាលពីពេលថ្មីៗនេះវិញ Taeyeon នាងបានចេញនូវអ៊ាល់ប៊ុមទោល ជាលើកទី២កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយចម្រៀងរបស់នាង បានវាយផ្តាច់ និងឈានមុខគេ ស្ទើរតែគ្រប់វេបសាយល្បីៗនៅកូរ៉េ មានដូចជា Melon, Mnet, Bugs, Olleh, Soribada, Genie, Naver, និង Monkey3 ជាដើម ដោយ Taeyeon បានជាប់លំដាប់លេខមួយតែម្តង។

ជាការពិតណាស់ អត្ថន័យបទចម្រៀងរបស់នាង គឺពិតជាបញ្ចូលមនោសញ្ចេតនាបានយ៉ាងល្អ ហាក់បីដូចជាកំពុងឈឺចាប់ និងកំពុងរង់ចាំមនុស្សម្នាក់ ហើយនៅពេលដែលស្តាប់ទៅកាន់ចង្វាក់ភ្លេងវិញ គឺមានសំលេងហ្គីតា ត្រសងគ្នាជាមួយនឹងសំលេងព្យាណូ ដ៏អន្លង់អន្លោច បូកផ្សំជាមួយនឹងសំលេង ដ៏ស្រទន់ផ្អែមរបស់ម្ចាស់បទចម្រៀង ទើបធ្វើឲ្យបទចម្រៀងមួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន៕ ស្តាប់កម្សាន្តទាំងអស់គ្នា វីដេអូខាងក្រោម៖

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]