ស្បែកខ្មៅស្រអាប់ ជាកង្វល់មួយសម្រាប់មនុស្សស្រីភាគច្រើន ដែលពេលខ្លះ ពួកគេព្យាយាមចំណាយថវិកាជាច្រើន ទៅលើ ការប្រើប្រាស់ផ្សេងៗ។ ដូច្នេះខាងក្រោមជាគន្លឹះល្អៗមួយចំនួន ក្នុងការកែប្រែស្បែកខ្មៅស្រអាប់របស់អ្នក មកជាស្បែកសស្អាតពីធម្មជាតិវិញ៖

១) អាហារសម្បូរសារធាតុចិញ្ចឹម៖ វីតាមីនC អាចជួយឲ្យស្បែកអ្នក ផលិតសរសៃទឹកប្រូតេអ៊ីនបានច្រើន ហើយការទទួលទានផ្លែឈើ គឺជាវិធីមួយ ដែលជួយឲ្យអ្នកទទួលបានវីតាមីនC ចូលក្នុងរាងកាយ។ រីឯវីតាមីនA ក៏សំខាន់ផងដែរ ដោយក្នុងនោះ គេបានរកឃើញថា វីតាមីន A មាននៅក្នុង ស៊ុតលឿង អ៊យស្ទ័រ  និងទឹកដោះគោ ដែលអាចជួយឲ្យពណ៌សម្បុរស្បែកសស្អាតផងដែរ។

២) ចៀសវាងត្រូវពន្លឺថ្ងៃខ្លាំងពេក៖ ការថែរក្សាស្បែករបស់អ្នក នៅក្នុងភាពត្រជាក់ និងស្អាត ដោយការបន្ថែមជាតិទឹក ឬសំណើម ពិតជាល្អមែន តែបើអ្នកចង់បានស្បែកសស្អាតនោះ គឺគួរតែកាត់បន្ថយ ការប៉ះនឹងពន្លឺព្រះអាទិត្យ។ ក្នុងនោះដែរ ប្រសិនបើអ្នកចាំបាច់ ត្រូវដើរទៅក្រៅ អ្នកគួរតែលាបឡេការពារកម្កៅថ្ងៃ មុននឹងចាកចេញ ហើយគួរតែទទួលទានទឹក ដើម្បីឲ្យស្បែកមានសំណើមពីខាងក្នុង។

៣)​ ប្រើប្រាស់ម៉ាសបិទមុខពីធម្មជាតិ៖ ជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ ជាវិធីមួយ អាចជួយឲ្យស្បែកភ្លឺថ្លា​ និងសស្អាត។ ហើយការបិទម៉ាសមុខ ដោយបន្តក់ទឹកក្រូចឆ្មារ ២ទៅ៣តំណក់ លាយទឹកឃ្មុំ អាចជួយកច្ចាត់នូវ ស្នាមជាំ និង ជួយឲ្យស្បែកសស្អាត។ ក្នុងនោះដែរ ត្រសក់ និងល្ហុង ក៏អាចធ្វើឲ្យស្បែកភ្លឺថ្លាផងដែរ។ ហើយសម្រាប់ម្សៅធញ្ញជាតិ (Oatmeal) លាយនឹងទឹកប៉េងប៉ោះវិញ ក៏ជួយជម្រុះកោសិកាងាប់បានផងដែរ ។

៤) ងូតទឹកដោះគោ៖ ការងូតទឹក ដោយដាក់ជាតិទឹកដោះគោះចូលក្នុងទឹក អាចជួយកែខៃនូវពណ៌សម្បុរស្បែករបស់អ្នកបាន។ វិធីអនុវត្ត៖ យកម្សៅទឹកដោះគោ ចាក់ចូលទឹក រួចអ្នកងូតជាធម្មតា ហើយចំពោះវិធីនេះ វាពិតជាងាយស្រួល និងមានប្រសិទ្ធភាព ជាជាងការយកទឹកដោះគោស្រស់មកលាយក្នុងទឹក។​ ជាតិអាស៊ីតម្យ៉ាងឈ្មោះ( Lactic) នៅក្នុងទឹកដោះគោ មិនត្រឹមតែជួយការពារមិនឲ្យស្បែកស្ងួតប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យស្បែកសផងដែរ។

៥) ប្រើប្រាស់ម្សៅធ្វើនំ( Baking Soda)៖ ការប្រើប្រាស់ Baking Soda ច្រើនពេក វាជួយឲ្យស្បែកសមែន ប៉ុន្តែត្រូវប្រើ ដោយប្រុងប្រយ័ត្នផងដែរ។ វិធីអនុវត្ត៖ ដាក់ម្សៅសូដា​ លាយនឹងទឹក រួចលាបនៅលើស្បែក ហើយបន្ទាប់មក ត្រូវលាងវាចេញ។ ហើយវិធីមួយទៀត អ្នកក៏អាចយកម្សៅ២ ទៅ៣ ស្លាបព្រា មកដាក់ចូលក្នុងទឹកងូត ម្តងម្កាល ហើយវានឹងឃើញលទ្ធផលដូចគ្នា៕


ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]