ភ្នំពេញៈ ពិធីការិនីដែលមាន ឈ្មោះបោះសំឡេង ល្បីឈ្មោះគួរសម ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន កញ្ញា ថន លក្ខិណា នៅពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍ទុក្ខសោក សម្រក់ទឹកភ្នែក ព្រោះតែនាងត្រូវរស់នៅ បែកពីឪពុកជាទីស្រលាញ់ រយៈពេលជាង១០ឆ្នាំ ដោយសារតែ ឪពុកម្តាយរបស់នាង បានលែងលះគ្នា ហើយនាងត្រូវមករស់នៅជាមួយម្តាយ ។

ទស្សនិកជនធ្លាប់តែបាន ឃើញវត្តមានពិធីការិនី នាង ថន លក្ខិណា បង្ហាញស្នាមញញឹម ភាពសប្បាយរីករាយនៅមុខកញ្ចក់ទូរទស្សន៍ ប៉ុន្តែទស្សនិកជនមិនដែល បានដឹងទេថា នៅពីក្រោយខ្នង ជីវិតសិល្បៈរបស់នាង គឺមានស្នាមដំបៅឈឺចាប់មួយ ដែលនាងត្រូវរស់នៅបែកពី លោកឪពុកច្រើនឆ្នាំមកហើយ ។

តារាស្រីរូបនេះ បាននិយាយទម្លាយ ពីអាថ៌កំបាំងឈឺចាប់របស់ខ្លួន រួមជាមួយការសម្រក់ទឹកភ្នែកនៅក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» របស់ស្ថានីយទូរទស្សន៍ PNN កាលពីពេលថ្មីៗនេះ ។ ដោយនៅក្នុងនោះ នាងថែមទាំងមានក្តីស្រមៃមួយ នៅក្នុងចិត្ត ដោយនាងចង់ឃើញ ឪពុកម្តាយត្រូវរ៉ូវគ្នា បានរស់នៅជួបជុំគ្នា រស់នៅយ៉ាងមាន សុភមង្គលជាមួយគ្នាម្តងទៀត ។

ចង់ដឹងថា តារាស្រីរូបនេះ មានអារម្មណ៍ទុក្ខសោក ការឈឺចាប់យ៉ាងណា រៀបរាប់ប្រាប់ទស្សនិកជន តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]