កូរ៉េខាងត្បូង៖ កាលពីខែកញ្ញាកន្លងផុតទៅ មានក្រុមអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភបន្ទាប់ពី ការផ្សព្វផ្សាយ វីដេអូរបស់ ក្រុមG-Friend ដែលបានរាំរអិលដួលជាច្រើនដង នៅលើឆាក ប្រគុំតន្រ្តីមួយ ហើយឥលូវនេះ មានក្រុមអ្នកគាំទ្រមួយចំនួន​ មានការផ្ទុះកំហឹងជាខ្លាំងពីទង្វើរ របស់សមាជិកក្រុម IKON លោកJinhwan បានធ្វើការចំអកធ្វើត្រាប់តាម ឧប្បត្តិហេតុរបស់ក្រុម G-friend កាលពីថ្មីៗនេះ។

យោងតាមប្រភព បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែមករា កន្លងផុតនេះ ក្រុមបុរស IKON បានប្រារព្ធធ្វើការ ប្រគុំតន្រ្តីរបស់ពួកគេ ជាលើកដំបូង ដែលមានចំនួន២ថ្ងៃ នៅឯទីលានពហុកីឡដ្ឋាន ទីក្រុងសេអ៊ូល ហើយជាធម្មតា រាល់ការប្រគុំតន្ត្រីនានា អ្នកគាំទ្រ តែងតែថតវីដេអូនៅក្នងព្រឹត្តិការណ៍នោះ រួចបង្ហោះទៅលើ បណ្ដាញសង្គមនានា ដែល ក្រុមអ្នកគាំទ្រទាំងនោះគេហៅថា “Fancams”។ យ៉ាងណាមិញ ក្រុមអ្នកគាំទ្រ​ Fancams បានថតវីដេអូ របស់ក្រុម IKON ដែលបានស្លៀកពាក់ជាក្មេងស្រី ព្រមទាំងសម្តែងនៅលើឆាក នូវបទចម្រៀងរបស់ ក្រុមG-Friend ដែលមានចំណងជើងថា “Me Gustas TU” ហើយការចាប់អារម្មណ៍ពី មនុស្សជាច្រើន។

ជាការពិតណាស់ វីដេអូនេះបានបង្ហាញថាសមាជិកក្រុម IKON លោក Jinhwan បានធ្វើជារអិលដួល ដូចជាចំអកដល់ Yuju សមាជិកក្រុម G-Friend ដូច្នេះដែរ។ បន្ទាប់មកក្រុមអ្នកគាំទ្រ ជាច្រើនបានខឹងយ៉ាងខ្លាំង ហើយក៏បាន និយាយជជែកវែកញែក យ៉ាងចម្រូងចម្រាស និងបង្ហោះវីដេអូ នេះទៅលើបណ្តាញសង្គមទៀតផង៕

តោះមកមើលវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]