ស្រ្តីម្នាក់ទៀតត្រូវបានជួយសង្គ្រោះពីការប៉ុនប៉ងសំលាប់ខ្លួន ដោយលង់ទឹក កាលពីថ្មីៗនេះនៅឯ Nanjing ។

ស្រ្តីម្នាក់បានដើរចូលទៅក្នុងបឹងមួយ និង​បានដើរទៅកាន់តែឆ្ងាយទៅៗពីច្រាំង។ បន្ទាប់ពីត្រូវបានជួយដោយ ទាហានម្នាក់មាននាមត្រកូល Zhou អាយុ ២១ឆ្នាំ ស្រ្តីម្នាក់នេះបានទ្រហោរយំនៅលើទូក និងនិយាយថា នាងមិនត្រូវការអោយជួយទេ។

នៅក្នុងឡាន ជាមួយនឹងការចោមរោមដោយអ្នកសំឡឹងមើលជាច្រើនមកលើនាង នាងបានយំបណ្តើរនិយាយបណ្តើរថា ម្តាយឪពុកខ្ញុំមិនត្រូវការខ្ញុំទៀតទេ។ ខ្ញុំមិនចង់រស់ទេដូច្នេះ អ្នកទាំងអស់គ្នាមិនចាំបាច់ជួយខ្ញុំទេ។

ខ្សែរវីដេអូមួយនេះ បញ្ចប់នៅពេលដែលអ្នកកាសែតបានប្រាប់ថា ស្រ្តីប៉ុនប៉ងសំលាប់ខ្លួនម្នាក់នេះ រួមទាំង Zhou ត្រូវបាននាំទៅកាន់ការិយាល័យរបស់ ប៉ូលីសមួយកន្លែង។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]