អង់គ្លេស៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រី វ័យក្មេង នាង Pascal Craymer បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីនាង ស្លៀករ៉ូបស្តើងពេក ហើយមិនបានស្លៀក ខោអាវក្នុងទៀត រហូតដល់លេចកេរ្តិ៍ខ្មាស ដាក់កាមេរ៉ា ទាំងមិនដឹងខ្លួន តែម្តង។


នាង Pascal Craymer

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីសញ្ជាតិអង់គ្លេស វ័យ ២៨ឆ្នាំ រូបនេះ បានស្លៀករ៉ូប ដ៏ស្តើងមួយ ដើរនៅតាមដងផ្លូវ ក្នុងទីក្រុង London នៃចក្រភពអង់គ្លេស ដែលស្ទើរតែ ចំហឲ្យឃើញកេរ្តិ៍ខ្មាស យ៉ាងងាយតែម្តង កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ ដោយសារតែ រ៉ូបរបស់នាងស្តើង និងចំហខ្លាំងពេក បូករួមទាំង មានខ្យល់បក់ មកខ្លាំងថែមទៀត បានធ្វើឲ្យរ៉ូបដ៏ស្តើង របស់នាង ប៉ើងចុះឡើងៗ លេចកេរ្តិ៍ខ្មាស ស្ទើរទាំងដុល ដាក់កាមេរ៉ា តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលកើតហេតុ តារាស្រី Pascal Craymer ហាក់បីដូចជា មិនបានដឹងថា ខ្លួនឯងលេចកេរ្តិ៍ខ្មាស ដាក់គេឡើយ។ រហូតដល់ព្រឹកថ្ងៃសុក្រ ទី២៩ តារាស្រី ដែលមានរូបរាង គួរឲ្យទាក់ទាញ រូបនេះ បានសរសេរសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន ពោរពេញដោយ ភាពខ្មាសអៀនថា «ថ្ងៃនេះ ខ្ញុំនឹងលាក់ខ្លួន នៅក្រោមផ្ទាំងថ្មហើយ»៕




ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]