ភ្នំពេញ៖ តារាសិចស៊ីដែល និយមស្លៀកពាក់ខើចខ្លី បញ្ចេញសាច់ដើមទ្រូង កញ្ញា លីឡា ថ្មីៗនេះបានបង្ហោះ រូបភាពសិ្នទ្ធស្នាល ជាមួយតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេលោក អាន គុណកូឡា នៅលើ Facebook របស់ខ្លួន ដោយធ្វើឲ្យអ្នកលេងបណ្តាញនេះ  រួមជាមួយអ្នកគាំទ្រ ពួកគេទាំងពីរនាក់ មានការភ្ញាក់ផ្អើលថា ពួកគេទាំងពីរនាក់ មានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីពេលណា ព្រោះថាបើតាមរូបភាពនោះ បានសរបញ្ជាក់ ឲ្យឃើញថាតារាមួយគូនេះ មានភាពផ្អែមល្ហែមស្និទ្ធស្នាលជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង។

តាមរយៈរូបភាព ជាច្រើនសន្លឹក ដែលស្រីស្អាតសាច់សរម៉ដ្ឋរលោង កញ្ញា លីឡា បានបង្ហោះជាសាធារណៈ បង្ហាញឲ្យមហាជនបានឃើញ ពីទំនាក់ទំនងកាយវិការផ្អែមល្ហែម រវាងនាងនិងបុរសសង្ហា លោក អាន គុណកូឡា បើតាមមើលរូបភាពនោះ ពួកគេទាំងពីរនាក់ បានសម្ងំបង្កាត់ភ្លើងស្នេហ៍ បែបរ៉ូមែនទិក ជាមួយគ្នាច្រើនទាំងពេលរាត្រីនិងពេលថ្ងៃ ដោយតាមរូបរបស់ពួកនាង មួយប៉ុស្តិ៍ណាក៏មាន កាយវិការអោបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍    ថ្មីថ្មោងដែលមាន ក្តីស្រលាញ់ពេញបេះដូង មិនចាញ់គូស្នេហ៍ដទៃឡើយ ។

អ្វីដែលធ្វើឲ្យទស្សនិកជនគិតថា តារាមួយគូនេះ មានទំនាក់ទំនងស្នេហា ជាមួយគ្នានោះ គឺនៅពេលដែលបានឃើញម្ចាស់សាម៉ីខ្លួននាង លីឡា បានបង្ហោះសារមួយ ភ្ជាប់មកជាមួយរូបភាព អោបរឹតរវាងនាង និងលោក អាន គុណកូឡា ដោយនាងបានសរសេរថា «Mean Avey Avey min same mean bong» ដែលមានន័យថា «មានអ្វីៗមិនស្មើមានបង» ។

ទាក់ទងទៅ នឹងមន្ទិលសង្ស័យដែលថា តារា២ដួង លោក អាន គុណកូឡា និងកញ្ញា លីឡា មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយគ្នានេះដែល Looking TODAY មិនទាន់អាចទាក់ទង ទៅពួកគេទាំងពីរនាក់ ដើម្បីសាកសួរស្រាយចម្ងល់បានទេ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]