ប្រជា​ពល​រដ្ឋ​ប្រមាណ​ជិត​១០០​នាក់ ​បាន​លើក​គ្នា​ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទាំង​យប់​​​នាំ​គ្នា​​ផ្តិត​មេ​ដៃ​សំណូម​​ពរ​ឱ្យ​សមត្ថ​កិច្ច​​​បញ្ជូន​ជន​សង្ស័យដែល​ជា​មុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​យ៉ាង​សកម្ម​ម្នាក់​​ទៅតុលា​ការ​កាត់​ទោស​ដាក់​គុក​បន្ទាប់​ពី​ពួកគេ​ចាប់​ខ្លួន​បាន​វាយ​​ទ្រម​ខ្លួន​ ខណៈ​ធ្វើ​សកម្ម​ភាព​គេ​សួរ​នាំ​យក​កូន​កាំបិត​ដេញ​ចាក់​ទៀត ។ ​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៩​យប់​ថ្ងៃទី​​១០ សីហា ២០១២ ​នៅ​ក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

ជនសង្ស័យដែល​ត្រូវចាប់ខ្លួន​​ឈ្មោះ​អាង ​ប៊ុន​ធឿន ហៅ​វែង ភេទប្រុស អាយុ​​២៩​ឆ្នាំ ​មាន​ទី​លំនៅផ្ទះ​ជួល​​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ។ ​តាម​ប្រជា​ពលរដ្ឋ​បាន​ឱ្យ​ដឹងថា នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​១០ សីហា ២០១២ ​ជន​សង្ស័យ​ឈ្មោះ​​អាង ​ប៊ុន​ធឿន ​ហៅវែង​ ជា​មុខ​សញ្ញា​ចាស់​រួម​ទាំង​​បក្ស​ពួក​ម្នាក់​ទៀត​ឈ្មោះ​បូរ៉ា ​បាន​ចេញ​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ផ្លូវលេខ​៤៥ ក្រុម​ទី​៧ ​ភូមិ​​ផ្សារ​តូច សង្កាត់​​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ខណៈ​នោះ​ប្រជា​ពល​រដ្ឋ​​ម្នាក់​ឈ្មោះ​​ភេម ភារិទ្ធ ​ភេទប្រុស អាយុ​៣៥​ឆ្នាំ ដែល​ធ្លាប់​ស្គាល់​​ជន​សង្ស័យ​​​​បាន​សួរ​ថា ទៅណា? ​ហើយ​ជន​នោះ​​ឆ្លើយ​ថា ទៅ​រៀន ។ ដោយ​ឮ​ដូច្នេះ ​ឈ្មោះភេម ភារិទ្ធ ​ក៏​តប​វិញថា ​​ទៅ​រៀន​អីពេល​យប់ ស្រាប់តែ​ជន​នោះ​បាន​ទាញ​យក​កូន​កាំបិត​​ដេញចាក់​តែ​ពុំ​បណ្តាល​ឱ្យ​រង​របួស​ឡើយ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]