បុរសម្នាក់ត្រូវមិត្តភក្តិចាក់ចម្លាប់ ក្រោយពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែក ហើយមានទំនាស់ ពាក្យសំដីនឹងគ្នាបន្តិចបន្តួច កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នៅផ្ទះជន ដៃដល់ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ក្រោយធ្វើ សកម្មភាព ហើយជនដៃដល់បានរត់គេចខ្លួន ដោយសុវត្ថិភាពដោយមិនរំខាន ដល់សមត្ថកិច្ចឡើយ ចំណែកជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះដែលត្រូវមិត្តរួមវង់ផឹកស៊ី ចាក់សម្លាប់ត្រូវបានគេស្គាល់ថា ឈ្មោះ ក្រៀល ច័ន្ទរតនៈ ហៅ កើប អាយុ២២ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ ក្បែរផ្ទះកើតហេតុបានឱ្យដឹង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ថា នៅមុនពេល កើតហេតុយុវជន ៥-៦នាក់ ដែលជាមិត្ដភក្ដិ បានបបួលគ្នាផឹកស៊ីនៅផ្ទះមួយ មានម្ចាស់ឈ្មោះ ថា អាប៉ូឡូ លុះផឹកស៊ីរហូតស្រវឹងរៀងខ្លួន ក៏បាននិយាយទាស់សំដីគ្នា បណ្តាលឲ្យមានការប្រកែកគ្នាខ្លាំងៗ រហូតដល់ តឹងសរសៃក ដោយមិនអាចដោះស្រាយគ្នាបាន ពួកគេក៏ឈានដល់ការវាយតប់គ្នា ខ្លះប្រើដំបង កាំបិត ទើបបណ្ដាលឱ្យជនរងគ្រោះត្រូវមិត្ដភក្ដិចាក់១កាំបិត រងរបួសធ្ងន់ រួចក្រុមជនដៃដល់នាំគ្នារត់គេចខ្លួនបាត់អស់។

រហូតមកដល់ពេលនេះ ពុំទាន់បានការបំភ្លឺ ពីសមត្ថកិច្ចថា ចាប់បានជនដៃដល់ ហើយ ឬនៅឡើយទេ៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]