ជប៉ុន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុនមួយ បានបង្កើតការច្នៃប្រឌិតថ្មី ទៅលើ «Bonsai» ហៅថា «Air Bonsai» ដោយអាចធ្វើឲ្យដើមឈើតូចៗ នៅក្នុងផើង (Bonsai) ទាំងនោះ អណ្តែត និងវិល នៅលើអាកាសបាន។

«Bonsai» គឺជាឈ្មោះ នៃសិល្បៈប្រពៃណីមួយ របស់ប្រទេសជប៉ុន ដែលបាននាំយក មកពីប្រទេសចិន អស់រយៈកាល រាប់ពាន់ឆ្នាំមកហើយ ដែលវាគឺជាការដាំដើមឈើតូចៗ នៅក្នុងផើង ដែលមានជម្រៅរាក់។ «Bon» គឺជាពាក្យក្នុងភាសាជប៉ុន ដែលមានន័យថា «ផើង» (ផើងដែលមានជម្រៅរាក់) រីឯ «Sai» មានន័យថា «រុក្ខជាតិ»។


Bonsai ឬ ដើមរុក្ខជាតិតូចៗ ដាំនៅលើផើង ដែលមានជម្រៅរាក់

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមការងារនៅពីក្រោយ ការរចនា និងបង្កើតការច្នៃប្រឌិតថ្មី ដ៏អស្ចារ្យនេះ មានឈ្មោះថា «Hoshinchu» ដោយពួកគេបានរួមបញ្ចូលធាតុសំខាន់ៗ ចំនួន២ ដើម្បីអាចឲ្យ «Bonsai» អណ្តែត និងវិល នៅលើអាកាសបានហៅថា “មូលដ្ឋាននៃថាមពល (Energy Base)” និង “Bonsai អណ្តែត (Floating Bonsai)” ឬអាចជា ដុំស្លែ ដែលគេឲ្យឈ្មោះថា «Little Star»។


ដុំមូលដ្ឋាននៃថាមពល (Energy Base) និង Bonsai អណ្តែត (Floating Bonsai) ឬ ដុំស្លែ (Little Star)

ទោះបីជាយ៉ាងណាក៏ដោយ វាមើលទៅ ហាក់បីដូចជា រូបភាពបំភាន់ភ្នែក អីចឹង ប៉ុន្តែ «Bonsai» ពិតជាអាចអណ្តែត នៅលើអាកាស ពិតមែន ដោយសារតែ មេដែក នៅក្នុងមូលដ្ឋាននៃថាមពលព័រសឺឡែន (Porcelain Energy Base)។

ជាមួយគ្នានេះដែរ ដំណើរការ នៃការផ្លាស់ប្តូរ នៅលើចរន្តឆ្លាស់ បានធ្វើឲ្យផើងរុក្ខជាតិ «Bonsai» បង្វែលយឺតៗ ខណៈវាអណ្តែត នៅលើអាកាស មើលទៅពិតជាអស្ចារ្យមែនទែន៕



ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]