ការវះកាត់របស់វេជ្ជបណ្ឌិត ក្នុងការយកដុំសាច់ពកចេញពីភ្នែកខាងឆ្វេងរបស់ Nagabhushanam Siva បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា មានធ្មេញពីរបានដុះក្នុងសាច់ដុះនេះ។

ស្រ្តីវ័យ ២៣ឆ្នាំម្នាក់នេះនិយាយ​ថា ខ្ញុំកើតមកជាមួយនឹងភ្នែកខាងឆ្វេងមិនធម្មតាបែបនេះ ហើយវាចាប់ផ្តើមហើម ធំឡើងៗអស់រាប់ឆ្នាំ។ ក្រុមគ្រួសាររបស់ខ្ញុំមានការភ័យខ្លាចក្នុងការយកខ្ញុំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែប៉ុន្មានឆ្នាំ ចុងក្រោយនេះវាចាប់ផ្តើមរីកធំជាងមុនខ្លាំង។ ហើយខ្ញុំចាប់ផ្តើមស្រវាំងភ្នែក ដូច្នេះ ខ្ញុំក៏សំរេចចិត្តទៅពិភាក្សាជាមួយគ្រូពេទ្យ។

Nagabhushanam ត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យម្នាក់ នៅឯមន្ទីរពេទ្យរបស់រដ្ឋាភិបាលមួយកន្លែង នៅ Chennai ភាគខាងជើងប្រទេសឥណ្ឌា។

សាច់ដុំពកបាន រុញភ្នែកនាងចេញមកខាងក្រៅ និងធ្វើអោយសាច់លយចេញមកក្រៅ ស្ទះដល់ការមើលឃើញ និង បានបំផ្លាញប្រព័ន្ធសរសៃប្រសាទភ្នែក។

ការរីកធំនៃសាច់មួយនេះ បានធ្វើអោយគ្រាប់ភ្នែករបស់នាងពិបាកនឹង ធ្វើចលនាផងដែរ។

វេជ្ជបណ្ឌិតបាននិយាយថា ពួកគេធ្លាប់បានជួបនូវករណីដុំសាច់ពក ដែលមានដូចជាដុំកំទេចធ្មេញនៅពីខាងក្នុង ពីមុនមក ប៉ុន្តែការដែលមានធ្មេញពេញលក្ខណៈដូចនេះពិតជាកំម្រ។

អ្នកចាត់ការមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត K Vasantha បាននិយាយថា សាច់ដុះមួយនេះជាជាលិកាធំមួយ ដែលមានផ្ទុកសាច់ពក និងពេលខ្លះអាចជាជាលិការរឹង ប៉ុន្តែជាធ្មេញដែលពេញលលក្ខណៈបែបនេះគឺពិតជា កម្រ។

ការយកសាច់ដុំពកចេញ បានបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសសៃប្រសាទភ្នែករបស់នាង ដែលនឹងធ្វើអោយនាងខ្វាក់អស់មួយជីវិត។ ដោយសារវាទុកចោលមិនព្យាបាល អស់រយៈពេលយូរឆ្នាំ​និងវាបាន រីកធំពេក។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]