ភ្នំពេញៈ ជនជាតិវៀតណាមម្នាក់ ដែលទើបមកដល់ស្រុកខ្មែរ មិនបានមួយថ្ងៃផង ក៏សាកល្បង ចូលប្លន់ទូមាសនៅផ្សារ ធំថ្មី ប៉ុន្តែទីបំផុតត្រូវបាន សមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាននៅម៉ោង ១២ និង៣០ នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ នេះ បន្ទាប់ពីមានការស្រែក ឆោឡោពីម្ចាស់តូប ។

សាក្សីបានឲ្យដឹងថា អ្នកស្រី ឆ ប៉េងហ៊ុយ និងក្មួយស្រី ប៊ូ ហ្គិឡេង ស្នាក់នៅម្តុំផ្សារ កណ្តាលនោះ ជាជនរងគ្រោះ ក្នុងអំពើប្លន់នេះ ប៉ុន្តែសំណាងល្អ ដោយពុំមានបាត់បង់ របស់របរ ។

សាក្សីបានឲ្យដឹងថា នៅមុនកើតហេតុ ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួននេះ បានចូលមកតូបលេខ F1 006 របស់អ្នកស្រី ហ៊ុយ រួចធ្វើដូចជាភ្ងៀវ ហើយភ្លាមនោះក៏បានយកស្ប៉ាយ បាញ់ដាក់ភ្នែកក្មួយរបស់គាត់ បណ្តាលឲ្យក្រហាយ ។

អ្នកលក់មាសម្នាក់នៅក្បែរនោះ ក៏បានឲ្យដឹងទៀតថា បន្ទាប់ពីត្រូវបានជនជាតិវៀតណាមយក ស្ប៉ាយបាញ់ឲ្យក្រហាយភ្នែក ហ្គិចឡេង ក៏បានស្រែកឆោឡោឡើង រួចសមត្ថកិច្ចក៏បាន មកអន្តរគមន៍ទាន់ពេលវេលា រួចឃាត់ខ្លួនជននោះយកទៅអធិការនគរបាលខណ្ឌដូនពេញតែម្តង ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមនេះ មានឈ្មោះ ង្វៀង យ៉ាន់តាំង អាយុ៤៣ ឆ្នាំ ទើបតែឆ្លងដែនពីប្រទេសវៀតណាម មកស្រុកខ្មែរនៅព្រឹកមិញនេះ ។

ក្នុងនោះវត្ថុតាងដែលដកហូតបន្ទាប់ពីធ្វើសកម្មភាពរួមមាន កាំបិទកៃមួយ និងស្ប៉ាយបាញ់ភ្នែក មួយកំប៉ុង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]