តាមប្រភពព័ត៌មាន Alkhaleej ជាភាសាអារ៉ាប់ បានឲ្យដឹងថា​ ស្រ្ដីបម្រើតាមផ្ទះ ជនជាតិអាស៊ីម្នាក់បានត្រូវ ម្ចាស់ផ្ទះដែលមានទ្រព្យស្ដុកស្ដម្ភ នៅប្រទេសអារ៉ាប់រួម ប្ដឹងឲ្យប៉ូលីសចាប់ខ្លួន ដោយយកហេតុផលថា នាងមានបំណងអាក្រក់ដាក់គ្រួសារម្ចាស់ផ្ទះ ព្រោះគាត់បានរកឃើញ គ្រឿងមន្តអាគម ចម្លែកៗ ក្នុងបន្ទប់គេងរបស់អ្នកបម្រើ ដែលរួមមាន យ័ន្ត ទឹក និង គ្រឿងមន្ដអាគម ផ្សេងៗទៀត ពាសពេញបន្ទប់ ដែលមើលទៅគួរឲ្យបារម្មណ៍ ។

នាងបម្រើបានសារភាពថា វត្ថុដែលចម្លែកសម្រាប់ម្ចាស់ផ្ទះនេះ គឺសម្រាប់ធ្វើមន្តអាគមដាក់គ្រួសារម្ចាស់ផ្ទះ ឲ្យពេញចិត្ត និង ស្រលាញ់នាងកាន់តែច្រើន និង តម្លើងប្រាក់ខែ និង ផ្ដល់របស់របរប្រើប្រាស់ល្អៗ ដល់នាង។ ប៉ុន្ដែនាងមិនដែលគិតថា គ្រួសារម្ចាស់ផ្ទះ គិតថានាងមានបំណងអាក្រក់អ្វីឡើយ ព្រោះវាគ្រាន់តែជាជំនឿធម្មតាប៉ុណ្ណោះ មិនមាន ចិត្តខ្មៅធ្វើបាបម្ចាស់ផ្ទះអ្វីឡើយ ។

ស្រ្តីមកពីអាស៊ីអាគ្នេយ៍ជាច្រើន បានធ្វើចំណាក់ស្រុក ទៅធ្វើការតាមផ្ទះអ្នកមាន នៅប្រទេសអារ៉ាប់ ហើយហេតុការណ៍ជាច្រើនតែងតែកើតឡើងរវាង អ្នកបម្រើ និង ម្ចាស់ផ្ទះ។ ដូចជាថ្មីៗនេះ អ្នកបម្រើម្នាក់ត្រូវបានម្ចាស់ផ្ទះដាក់កាមេរ៉ាថតបាន សកម្មភាពដែលនាងលាយទឹកនោមក្នុងម្ហូបរបស់ម្ចាស់ផ្ទះ ព្រោះខឹងនឹងម្ចាស់ផ្ទះ។

តើប្រិយមិត្តជឿថា គ្រឿងមន្ដអាគមទាំងនេះ អាចមានប្រសិទ្ធិភាព ទោះនាងអ្នកធ្វើការផ្ទះនោះមិន ធ្វើការល្អសម្រាប់ម្ចាស់ផ្ទះក៏ដោយ? តើនាងសមនឹងទទួលទោស ដោយសារតែរឿងធ្វើមន្តអាគមនេះដែរឬទេ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]