សឹង្ហបុរី៖ យើងធ្លាប់ដឹង និងឃើញហើយថា កំពូលតារាសម្តែងក្បាច់គុន ដ៏ល្បីឈ្មោះរបស់ហុងកុង លោក Donnie Yen (កុំកុំ) តែងតែបង្ហាញអំពីភាពក្លាហានប្រយុទ្ធជាមួយសត្រូវ យ៉ាងមោះមុត ប៉ុន្តែប្រិយមិត្ត ប្រហែលជាឆ្ងល់ហើយថា តើអ្វីទៅដែល កុំកុំ ខ្លាចជាងគេវិញនោះ?

នៅក្នុងកម្មវិធីប្រកាសក្លាយខ្លួនជាអគ្គរាជទូតឲ្យរីសត សិនតូសា នៅឯសណ្ឋាគារ Equarius ក្នុងប្រទេសសឹង្ហបុរី តារាសម្តែង វ័យ៥៣ឆ្នាំរូបនេះ បានបង្ហើបប្រាប់អំពីអារម្មណ៍នៅក្នុងជីវិតពិតខាងក្រៅ ក្នុងកិច្ចសម្ភាសន៍ ឲ្យទស្សនិកជន និងអ្នកគាំទ្រដឹងថា អ្វីដែលធ្វើឲ្យលោកភ័យខ្លាចជាងគេ គឺការជិះរថភ្លើងវិល កន្ត្រកវិល តែម្តង (Rollercoasters)។

ក្នុងនោះផងដែរ ប្រពន្ធ កុំកុំ អ្នកស្រី Cecilia Wang វ័យ ៣៤ឆ្នាំ បាននិយាយទាំងគួរឲ្យអស់សំណើចថា៖ « ខ្ញុំគិតថា កូនៗពួកយើង ក្លាហានជាងប៉ាៗរបស់ពួកគេ ក្នុងការជិះឧបករណ៍រន្ធត់ប្រភេទនេះ»។

គួរបញ្ជាក់ផងដែរ លោក Donie Yen និងភរិយា មានកូនចំនួន ២នាក់ហើយ ដោយក្នុងនោះ ម្នាក់អាយុ ៨ឆ្នាំ និងម្នាក់ទៀត អាយុ ១២ឆ្នាំ៕


ចុះចំណែកប្រិយមិត្តវិញ ខ្លាចអ្វីជាងគេ?

ប្រភព៖ Lollipop

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]