ខឹងនឹងចៅហ្វាយនាយ តែមិនអាចនិយាយអ្វីធ្ងន់ៗដាក់ចៅហ្វាយនាយបាន មកដល់ផ្ទះយឺតប្រពន្ធស្ដីឲ្យថាធ្វើការមិនគិតដល់គេ ។ បើប្រិយមិត្តក្នុងស្ថានភាពបែបនេះ ប្រិយមិត្តពិតជាចង់ស្រែកឡូឡាជេរ ប្រើពាក្យអសុរោះ ដាក់នរណាម្នាក់ដើម្បីបន្ធូរអារម្មណ៍ ។

អ្នកជំនួញជនជាតិអាឡឺម៉ង់ម្នាក់ បានបើកសេវាកម្មតាមទូរស័ព្ទមួយមានឈ្មោះថា​ Schimpf-los ដែលអនុញ្ញាតឲ្យអតិថិជន ទូរស័ព្ទចូលមក និង ជេរអ្នកលើកទួរស័ព្ទ ក្នុងមួយនាទីគិតកម្រៃ ២ ដុល្លារសហរដ្ឋអាមេរិក ។ សេវាកម្ម ២៤ ម៉ោងនេះ បង្កើតដោយលោក Ralf Schulte និង Alexander Brandenburger បន្ទាប់ពីពួគគាត់ តែងតែជួបប្រទះ និង ជំងឺតានតឹងអារម្មណ៍នៅកន្លែងការងារ តែមិនមាននរណាដែលអាចស្រែកជេរដាក់។

ពួគគាត់គិតថា សេវានេះមានសារប្រយោជន៍ដល់ បគ្គលិកក្រុមហ៊ុនដែលមានភាពតានតឹងច្រើន ព្រោះថាក្រោយពីនិយាយជេរតាមទូរស័ព្ទ មួយសន្ទុះ គេនឹងបន្ធូរអារម្មណ៍ ហើយត្រលប់ទៅធ្វើការវិញ ក្នុងអារម្មណ៍មួយល្អជាងមុន ជៀសវាងការថ្នាំងថ្នាក់ជាមួយចៅហ្វាយនាយ អ្នកធ្វើការជាមួយគ្នា និង គ្រួសារនៅផ្ទះ។

អ្នកដែលឲ្យអតិថិជនជេរតាមទូរស័ព្ទ មានជំនាញក្នុងការ ចាក់ឲ្យអតិថិជនក្ដៅ ជេរឲ្យកាន់តែច្រើន និង អស់ពីខ្លួន។ មានប្រិយមិត្តណាចាប់អារម្មណ៏បង្កើតសេវាកម្ម បែបនេះនោះប្រទេសកម្ពុជា?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]