អង់គ្លេស៖ ក្លិបបាល់ទាត់ដ៏ធំមួយរបស់អង់គ្លេស Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមដាក់ប្រព័ន្ធសន្តិសុខឲ្យកាន់តែរឹងម៉ាំ ដើម្បីការពារកីឡាករ និងអ្នកគាំទ្រជៀសផុតពីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយអំពើភេរវកម្ម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានផ្លាស់ប្តូរនូវ កញ្ចក់បង្អួចពីមុន របស់កីឡដ្ឋាន Old Trafford ដោយជំនួសមកវិញនូវប្រភេទ កញ្ចក់ដែលមិនប្រេះបែក ក្នុងបំណងរឹតបន្តឹងផ្នែកសន្តិសុខ បន្ទាប់ពីមានអំពើវាយប្រហារ ដោយក្រុមភេរវករជាបន្តបន្ទាប់ ក្នុងរយៈពេលថ្មីៗនេះ នៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងការវាយប្រហារ នៅក្បែរកីឡដ្ឋាន Stade de France ទីក្រុងប៉ារីស កាលពីពេលកន្លងទៅនេះផងដែរ។

កញ្ចក់ដែលមិនប្រេះបែកនេះ គឺជាប្រភេទកញ្ចក់ដែលច្នៃឡើង ដើម្បីការពារគ្រាប់កាំភ្លើង ក៏ដូចជាឥទ្ធិពលនៃការផ្ទុះគ្រាប់បែកជាដើម វាអាចការពារអ្នក ដែលនៅខាងក្នុងទីតាំង ដែលហ៊ុំព័ទ្ធទៅដោយ កញ្ចក់ប្រភេទនេះ មានសុវត្ថិភាពពេញលេញ។

គូសបញ្ជាក់ផងដែរ Old Trafford ដែលជាកីឡដ្ឋារបស់ ក្លិបបាល់ទាត់ Manchester United អាចផ្ទុកមនុស្សបានដល់ទៅ ៧៥,០០០នាក់ នឹងក្លាយជាកីឡដ្ឋាន ដែលមានសុវត្ថិភាពខ្ពស់ ក្រោយពីការបំពាក់ នូវកញ្ចក់ដែលមិនប្រេះបែកនេះរួចមក៕


Old Trafford កីឡដ្ឋានរបស់ក្រុមបាល់ទាត់ បិសាចក្រហម Manchester United

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]