ចិន៖ ថ្មីនេះៗបុរសជនជាតិចិនម្នាក់ ត្រូវបានអ្នកដំណើរដូចគ្នា លួចថតបានពីសកម្មភាព បើកកាបូបអ្នកដ៏ទៃ លួចយកលុយរាប់ពាន់ដុល្លារ នៅលើយន្តហោះ។

បុរសឈ្មោះ Ma Qiquan អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅខេត្ត Henan បានធ្វើសកម្មភាព លួចយកលុយពីកាបូប អ្នកដំណើរជនជនជាតិដាណឺម៉ាក អស់ជាង ៥,០០០អ៉ឺរ៉ូ (ប្រហែល ៥,៤៦០ដុល្លារអាមេរិក) នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី កាលពីថ្ងៃទី ៤មករា កន្លងទៅថ្មីៗនេះ។

បន្ទាប់ពីលួចលុយ បានសម្រេចរួចមក រូបគេហាក់បីដូចជាភ័យអរដោយមិនបានដឹងថា សកម្មភាពទាំងនោះ ត្រូវបានលួចថតដោយអ្នកដំណើរដទៃទៀត តាមទូរស័ព្ទដៃ ដែលមានការសង្ស័យមកលើខ្លួនគេឡើយ។ ក្រោយមក មានអ្នកដំណើរបានរាយការណ៍ ទើបជនសង្ស័យជនជាតិចិនរូបនោះ ត្រូវបានចាប់ខ្លួននៅពេលយន្តហោះចុះចត នៅឯព្រលានយន្តហោះទីក្រុងបាងកក។

ក្រោយការចាប់ខ្លួន ជនសង្ស័យបានបដិសេធថាខ្លួនមិនបាន លួចយកលុយនរណាម្នាក់ទេ ប៉ុន្តែក្រោយឃើញភស្តុតាងជាវីដេអូ ដែលលួចថតបាននោះ ទើបរូបគេគ្មានអ្វីតបត ហើយប្រាក់ទាំងនោះ ក៏ត្រូវបានគេឆែកឆេររកឃើញវិញផងដែរ៕

ប្រភព Stomp

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]