ថៃ៖ ក្នុងនាមជាស្រីស្អាត តែងទទួលបាន ការចាប់អារម្មណ៍​​​​យ៉ាងខ្លាំងពីមហាជន ជាពិសេសបុរស​ៗតែម្តង។ ហើយថ្ងៃនេះដែរ ប្រិយមិត្តនឹងបានជួបនូវកំពូលស្រីស្អាត និងស៊ិចស៊ី ៥រូប ដែលពួកគេជាតារាល្បី ក្នុងបណ្តាញសង្គម។

គេហទំព័រថៃមួយ បានបង្ហាញនូវសម្រស់ របស់នារីវ័យក្មេង ទាំង៥ដួង ដែលសុទ្ធសឹងជាស្រីស្អាត និងស៊ិចស៊ីខ្លាំង។ ហើយជាពិសេស នារីទាំងអស់នោះ ក៏បានក្លាយជាតារាហ្វេសប៊ុកផងដែរ ដែលមានអ្នកចុច Follow ទៅដល់រាប់ម៉ឺនឯណោះ។

ចំពោះស្រីស្អាតទាំងនោះ ដែលត្រូវបានគេចាត់ទុកជា តារាហ្វេសប៊ុក មានដូចជា នាង Pockyming នាង Munkaw​​​​​​​​ នាង Arisara Karbdecho ហៅ Alice នាង Nahathaichanok Leedee និងនាង Punyaphat Pongsubជាដើម៕

ចង់ដឹងថា នារីទាំង៥ដួងនោះ ស្រស់ស្អាត និងស៊ិចស៊ីយ៉ាងណា តោះតាមដានទាំងអស់គ្នា៖ 


១) Pockyming




នាង Pockyming ជានារីម្នាក់ ដែលមានមុខគួរឲ្យស្រឡាញ់ និងស៊ិចស៊ីបានទាញចិត្ត អ្នកគាំទ្រ ឲ្យចុចFollow ទៅដល់ ៣៤ម៉ឺននាក់ឯណោះ។

២) Munkaw​​​​​​​​



នាង Munkaw​​​​​​​​ ជាតារាហ្វេសប៊ុកមួយរូប ដែលទទួលបាន អ្នកចុច Follow ជាង ៤៧ម៉ឺននាក់។ ដោយសារតែភាពរូបរាងស្រឡូនស្អាត និងស៊ិចស៊ី បង្ហាញដើមទ្រូងរបស់នាង បានធ្វើឲ្យបុរសៗ អត់ទ្រាំសរសើររូបនាងមិនបាន។

៣) នាង Arisara Karbdecho ហៅ Alice



Arisara Karbdecho ហៅ Alice ត្រូវបានគេដាក់ងារ ឲ្យនាងថា ជានារីម្នាក់មានមន្តស្នេហ៍ និងស្រស់ស្អាតខ្លាំង។ ចំពោះនាង Alice  តែងប្រុងប្រយ័ត្ននឹងការ ទទួលទានអាហារណាស់ ព្រោះរូបនាងខ្លាចធាត់។ ជាពិសេសទៀតនោះ នាងឧស្សាហ៍ហាត់ប្រាណជារឿយៗ ​ដើម្បីអាចធ្វើឲ្យរាងរបស់នាងស្អាតបាន ហើយក្នុងពេលបច្ចុប្បន្ននាង មានទម្ងន់ត្រឹមតែ៤៧គីឡូតែប៉ុណ្ណោះ។ នៅក្នុងគណនីហ្វេសប៊ុករបស់នាងមានអ្នកចុច Follow ជាង៥០ម៉ឺននាក់។

៤) Nahathaichanok Leedee



នាង Nahathaichanok Leedee ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះឲ្យថា ជាស្រីស្អាត មុខដូចតុក្តតាប្រចាំប្រទេសថៃ។ ដោយសារតែភាពស្រស់ស្អាត និងស៊ិចស៊ីរបស់នាងនេះហើយ មានអ្នកចុច Follow  ជិត៦០ម៉ឺននាក់ឯណោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

៥) Punyaphat Pongsub



នាង Punyaphat Pongsub ទទួលបានអ្នកចុច Follow ទៅដល់៨០ម៉ឺននាក់ នៅក្នុងគណនីហ្វេសប៊ុក ព្រោះតែសម្រស់ស្អាតរបស់នាង។

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]