គូស្នេហ៍តែងតែរកកន្លែងដើរលេង និង សកម្មភាពថ្មីៗ ដើម្បីរក្សាស្នេហារបស់ពួគគេឲ្យនៅមានភាពរំភើប ។ ការថតរូបគូ ជាសកម្មភាពមួយដែល​គូសង្សារ តែងតែធ្វើ ពេលដើរលេងកម្សាន្ដ ព្រោះថារូបអាចជាវត្ថុអនុស្សាវរីយ និង អាចយកមកមើលបានពេលនឹកគ្នាទៅវិញទៅមក។

គិតដល់រឿងថតរូបគូស្នេហ៍ ជាងថតរូបដ៏ល្បីម្នាក់នៅប្រទេសជប៉ុន​ លោក Haruhiko Kawaguchi បានបង្កើតប្លង់ថតមួយបែបថ្មី ដែលមិនទាន់មាននៅលើលោកនេះ ។ ក្នុងប្លង់ថតថ្មីនេះ គូស្នេហ៍ត្រូវចូលអោបគ្នា ក្នុងថង់ប្លាស្ទិកមួយយ៉ាងធំ រួចហើយអ្នកជំនួយការជាងថត (ដែលជាសង្សារលោក  Haruhiko  មានសញ្ជាតិអាមេរិក) នឹង ប្រើម៉ាស៊ីនស្រូបខ្យល់ចេញពីថង់ រួចបិទវាឲ្យជិត ។ ជាងថត Haruhiko Kawaguchi នឹងថតរូបគូទាំងពីរនៅក្នុងថង់ប្លាស្ទិក ដែលគ្មានខ្យល់អោបគ្នាឡើងខ្វៀន។

លោក Haruhiko Kawaguchi បានប្រាប់ថារូបនេះ អាចជាតំណាងស្នេហ៍អមត ព្រោះថាពួគគេស្ថិតក្នុងថង់ដែលចង្អៀត មិនមាននរណាមករំខានបាន សូម្បីតែខ្យល់។ ការថតបែបនេះមិនមែនជាការងាយស្រួលទេ ព្រោះអតិថិជនមិនអាចនៅក្នុងថង់ ដែលគ្មានអុកស៊ីហ្សែនបានយូរឡើយ ។ មានអតិថិជនខ្លះជាពិសេសខាងប្រុស ដែលមានការភ័យខ្លាច ស្រវាហែកថង់ រកខ្យល់ អ្នកខ្លះទៀតភ័យដល់ថ្នាក់លេចនោមក្នុងថង់ ។ មុននឹងញាត់គូស្នេហ៍ទាំងពីរទៅក្នុងថង់ ជាងថតប្រើប្រេងលាបលើស្បែកអតិថិជន ព្រោះបើមិនមានជាតិរំអិល ស្បែកនឹងអាចរបកមកតាមថង់ ក្រោយពីលាថងឲ្យខ្យល់ចូលវិញ។ ជាងថតមានពេលតែ​ ១០ វិនាទីប៉ុណ្ណោះ ដើម្បីថត។ មកដល់សព្វថ្ងៃនេះលោកបានថត គូស្នេហ៍ចំនួន ៨០ គូហើយ។ តើប្រិយមិត្តចង់សាក ការថតបែបនេះដែរឬទេ បើមានសេវាកម្មបែបនេះនៅហាងថតរូបក្នុងប្រទេសកម្ពុជា? សូមមើលរូបអតិថិជន និង វីដេអូនៃសកម្មភាពថត ខាងក្រោម។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]