រាជធានី​ភ្នំពេញ ៖ នារី​​​ស្រស់​​សោភា​ម្នាក់​​​ បើករថយន្ត​ស៊េរី​ទំនើប ​ខ្វះ​ការ​ប្រុង​ ប្រយ័ត្នបណ្តាល​ឱ្យ​​ធ្លាក់​ត​ចូល​ក្នុង​ការដ្ឋាន​ជីក​ដាក់​​លូ​នៅ ​​តាម​​ចិញ្ចើម​ផ្លូវ តែ​សំណាងល្អ​​មិន​មាន​រង​របួស​ទេ ​ដែល​ហេតុការណ៍នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០២ ​និង​២០​នាទី​រំលងអ​ធ្រា ​ត្រ​ឈាន​ចូល​ថ្ងៃ​ទី៦​ ធ្នូ ​២០១៦ ស្ថិត​តាម​​បណ្តោយ ​ផ្លូវ​លេខ៧០​កែង​ផ្លូវ​៥​កា ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញ​ស្សី​កែវ ​។

រថយន្ដ​ដែល​ធ្លាក់​ប្រឡាយ​នោះ ​ម៉ាក Lexus RX350 ព​ណ៌​.​ស ពាក់​ស្លាក​លេខភ្នំពេញ2Z-5767 បើក​ដោយ​នារី​វ័យក្មេង​មិន ស្គាល់​​អត្តសញ្ញាណ​អាយុ​ក្រោម​​២​០​ឆ្នាំ ។

បើ​តាម​សាក្សី​​​ឃើញ​ហេតុការណ៍​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​បង្ក​​ បើក​តាម​បណ្តោយ​ផ្លូវ​លេខ៧០ ក្នុង​ទិស​ដៅ ​ពី​កើត​​ទៅ​លិច ពេល​ម​ក​ដល់ ​ផ្លូវ​៥​កា ​ក៏​បាន​បត់​​ស្តាំ ដោយសារ​តែ​អ្នកបើកបរ​មិន​បានដឹង​ថា​ ផ្លូវត្រូវ​បាន​គេ​ជីក​កាយ​​យ៉ាង​ជ្រៅ ​ទុកដាក់​លូ​នៅ​​តាម​ចិញ្ចើម​ផ្លូវ​ មិន​​ទាន់​លុប​​ទៅ​វិញ ទើប​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​​រណ្តៅ​ជីក ​ដាក់​លូ​នោះ​ដាំ​ក្បាល​ចុះ​ក្រោម ។ តែ​សំណាងល្អ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ នារី​ជា​អ្នក​បើករថយន្ត​ បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្តិ​ និង​សាច់ញាតិ​បើក រថយន្ត​កាម​រី​ហា​យ​ប្រ៊ីត ​និង​រថយន្ត​តូ​យ៉ូ​តា​ ព្រូស​មក​ដល់​ដឹក​នាង​ទៅ​បាត់​រង់ចាំ​ព្រឹក ​ទើប​ហៅ​រថយន្ត​ស្ទួ​ច​យក​ទៅ​ជួសជុល ។ អ្វី​ដែល​គួរ​ឱ្យកត់សម្គាល់​ នៅ​ក្នុង​ហេតុ​ការណ៍​ខាងលើនេះ មាន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ និង​ម៉ូតូឌុប​ដែល​បានឃើញ​ហេតុការណ៍​នេះ​ បាន​ឈ្លោះប្រកែក​គ្នា ដោយសារ​ភាគី​ខាង​ម្ខាង​​និយាយ​កាន់ជើង ​ខាង​ម្ចាស់​រថយន្ត ហើយ​ទម្លាក់​កំហុស​ទៅ​ខាង​សាលា​រាជធានី​ភ្នំពេញ​ ពេល​ដែល​ជីក​ការដ្ឋាន ​ដាក់​លូ​មិន​ទាន់​ធ្វើ​រួចរាល់ ត្រូវ​ដាក់​រនាំង​បាំង​ ឬ​ស្លាក​សញ្ញា​និង​ភ្លើង​បំភ្លឺ​ ដើម្បី​ឱ្យ​​អ្នកបើកបរ​បានដឹង​ផង ជៀសវាង​គ្រោះថ្នាក់​ដោយយថាហេតុ ។ ចំណែក​ម្ខាង​ទៀត​និយាយ​លើក​ឡើង​ថា មក​ពី​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​បណ្តាល​អោយ​ធ្លាក់​ប្រឡាយ​យ៉ាង​ដូច្នេះ មិនមែន​ជា​កំហុស​របស់​សាលា​រាជធានី​ភ្នំពេញទេ​។

ក្រោយ​ពេល​កើតហេតុ​ខាង ​អ​ជ្ញា​ធរ​មូលដ្ឋាន ​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ អ្នកបើកបរ​ទេ ដោយ​គាត់និយាយ​ថា ករណី​នេះ​មិន​មាន​ខូច​ខាត ​ដល់​សម្បត្តិ​រដ្ឋ​ទេ ដូច្នេះ​ទុក​លទ្ធភាព​​ឱ្យ​ម្ចាស់​រថយន្ត ​ដើម្បី​ធ្វើការ​ស្ទូច​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ខាង​សមត្ថ​កិច្ច​គ្រាន់តែ​សម្រួល ​ដើម្បី​កុំ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍តែ​ប៉ុណ្ណោះ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]