ថៃ៖ តារាស្រីថៃមុខស្រស់ Pancake Khemanit ត្រូវបានមហាជន ទទួលស្គាល់ថា នាងពិតជាមានសម្រស់ស្អាត ពីធម្មជាតិពិតៗ។

យោងតាមគេហទំព័រថៃមួយ បានប្រមូលនូវរូបថតចាស់ៗជាច្រើនសន្លឹក របស់នាង Pancake តាំងពីនាងនៅក្មេង រហូតដល់ ធំពេញវ័យតែម្តង។  

ចំពោះរូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា សម្រស់របស់នាង គ្មានផ្លាស់ប្តូរអ្វីទាំងអស់ លើមុខរបស់នាង គឺនៅតែស្រស់ស្អាតបែបធម្មជាតិដដែល។ ហើយទម្រង់មុខ ដ៏គួរឲ្យស្រឡាញ់របស់នាងនេះហើយ បានធ្វើឲ្យនារីៗ ច្រណែននឹងសម្រស់របស់នាង មិនតិចនាក់ផងដែរ ។

គួរបញ្ជាក់ផងដែរថា​ នាង Pancake បានចូលប្រឡូកវិស័យសិល្បៈ យូរឆ្នាំណាស់មកហើយ ដែលរូបនាង បានថតសម្តែងរឿងភាគថៃ ស្ពតពាណិជ្ជកម្មនានា ជាហូរហែរ។ ហើយកាលពីប៉ុន្មានខែមុននេះ រូបនាងបានថតវីដេអូចម្រៀងមួយ ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងសន្ធឹកសន្ធាប់ពីមហាជន ជាមួយនឹងកាយវិការ បែបកាចឆ្នាស់ និងក្រមិចក្រមើមរបស់នាង នៅក្នុងវីដេអូចម្រៀងនោះ៕

តោះមើលរូបថត របស់នាងPancake  តាំងពីក្មេង រហូតដល់បច្ចុប្បន្នទាំងអស់គ្នា ថាមិនប្រែប្រួលយ៉ាងណា៖















រូបថត តាំងពីក្មេង រហួតដល់បច្ចុប្បន្ន របស់នាង Pancake 

វីដេអូចម្រៀងដែលនាង Pancake បានថតសម្តែង កាលពីចុងខែកញ្ញា៖


ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]