ចិន៖ ស្ត្រីជនជាតិចិន អាយុ២៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ដោយសារតែភ្លាត់ជើង រអិលធ្លាក់ចូលទៅក្នុងទឹកទន្លេ ព្រោះតែវក់នឹងការចុចទូរសព្ទដៃខ្លាំងពេក។

វីដេអូកាមេរ៉ាសុវត្ថិភាព​នៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang ត្រូវបានប្រភពព័ត៌មាន CCTVNews បង្ហោះផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃនេះ បង្ហាញឲ្យឃើញមូលហេតុ ដែលស្ត្រីរងគ្រោះត្រកូល Wang បានស្លាប់ ដែលបានកើតឡើង កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ពោលគឺមុនថ្ងៃឆ្លងឆ្នាំ ២ថ្ងៃ។ តាមរយ:វីដេអូនេះ គេអាចឃើញស្ត្រីរងគ្រោះ ធ្វើដំណើរបន្តើរ មុខសន្លឹងមើលទូរសព្ទបន្តើរ ដោយមិនបានចាប់អារម្មណ៍ចំពោះផ្លូវដើរ ថាខ្លួនកំពុងសំដៅ ទៅរកទឹកទន្លេឡើយ។

យ៉ាងណាមិញ សាកសពស្ត្រីរងគ្រោះ ត្រូវបានរកឃើញ ក្រោយពេលដែលប្តីរបស់នាង ប្រទះឃើញស្បែកជើងប្រពន្ធខ្លួន អណ្តែតទឹកទន្លេរួចមក។

នេះជាសារដាន់តឿន ទៅដល់ប្រិយមិត្តអ្នកអានផងដែរ ឲ្យមានការប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរ ដោយកុំបណ្តោយខ្លួនឲ្យជក់នឹងការចុចទូរសព្ទខ្លាំងពេក ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដូចករណីមួយនេះ៕ 

វីដេអូខាងក្រោម៖

ប្រភព៖ CCTVNews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]