ភ្នំពេញ៖ ពិធីការិនីវ័យ២៣ឆ្នាំ រូបស្រស់សោភា ដែលកំពុងតែមាន កន្លង់ជាច្រើន តាមប្រម៉ាញ់ស្នេហ៍ កញ្ញា គង់ វង្សយ៉ាទី កាលពីពេលកន្លងទៅថ្មីៗនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដោយនាងត្រូវបាន បុរសវ័យជ្រេម្នាក់ ស្រវឹងជោគជាំ បានបើកម៉ូតូមកបុក រថយន្តនាងពីក្រោយ ។ ហេតុការណ៍នេះធ្វើឲ្យ ស្រីស្អាតរូបនេះចាត់ទុកថា ជារឿងស៊យកាត់គ្រោះ សម្រាប់ឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី។

ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនៅមុននេះបន្តិច តារាសម្តែង និងជាពិធីការិនី ដែលកំពុងតែឡើងកូដ ក្នុងអាជីពសិល្បៈ កញ្ញា គង់ វង្សយ៉ាទី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មានបុរសម្នាក់បានជិះម៉ូតូ ចេញពីញុំាការគេ ក្នុងសភាពស្រវឹងជោគជាំ បានបើកម៉ូតូមកបុកគូទរថយន្ត នាងពីក្រោយធ្វើឲ្យបែកស្តុបក្រោយ នៅម្តុំស្តុបផ្សារដីហ៊ុយ ម៉ោងប្រហែល៧៖៣០នាទីយប់ ហើយនិយាយមិនត្រូវគ្នា ដោយសារតែ គាត់ស្រវឹងខ្លាំងពេក ។

ពិធីការិនីប្រចាំកម្មវិធី «រាត្រីកម្សាន្ត» រូបនេះ បានប្រាប់ទៀតថា «បុរសដែលគាត់បើកម៉ូតូ បុករថយន្តខ្ញុំនោះ គឺខ្ញុំមិនបានទារសំណងអីទេ ព្រោះថាគាត់ស្រវឹងខ្លាំងនិយាយស្តាប់គ្នា មិនបានហេតុនេះខ្ញុំក៏ប្រាប់ទៅ ពូប៉ូលីសថា ឲ្យយកគាត់ទៅអប់រំណែនាំ ដោយខ្ជិលទារសំណង មើលទៅនិយាយស្តាប់គ្នាមិនបានទេ ហើយក្រោយជួបបញ្ហានេះ ខ្ញុំបានយករថយន្តខ្ញុំទៅធ្វើ អស់ប្រមាណជិត២០០ដុល្លារ តែវាមិនបញ្ហាអីទេ ដោយខ្ញុំចាត់ទុកថា វាជារឿងស៊យចុងក្រោយ សម្រាប់ឆ្នាំចាស់ហើយ ផ្លាស់ឆ្នាំថ្មីខ្ញុំនឹងជួបតែរឿងល្អ» ។

ភ្ជាប់ជាមួយគ្នានោះ ដែលស្រីស្អាតសាច់សររូបនេះ ក៏បានឆ្លៀតឱកាស ផ្ញើរសារខ្លីផងដែរថា សម្រាប់អ្នកបើកបរមេត្តា យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុងការបើកបរ កុំពិសារគ្រឿងស្រវឹងច្រើន ជ្រុលដល់ថ្នាក់គ្រប់គ្រងខ្លួនឯង មិនបានបែបនេះ ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់ខ្លួនឯងនិងអ្នកដទៃ ដែលរួមដំណើរជាមួយយើងលើផ្លូវ ហើយបើដឹងថាខ្លួនស្រវឹងហើយ គួរតែរកអ្នកផ្ទះមកបើកជំនួស វាមានសុវត្ថិភាពជាង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]