ភ្នំពេញ: តារាបង្ហាញម៉ូដ និងជាពិធីការិនី អ្នកមេម៉ាយចាយសម្រស់ អ្នកនាង កែវ ពេជ្រពិសី កាលពីថ្ងៃម្សិលមិញនេះ បានជួបរឿងស៊យមួយ ដោយត្រូវបានជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង បានជិះមក ឈប់ក្បែរនិងរថយន្តLexus 470 របស់នាង ហើយបានបើកទ្វារ រថយន្ដលូក យកកាបូបលុយ និងទូរស័ព្ទដៃ២គ្រឿងម៉ាក iphone6 និងiphone5 យកទៅបាត់ ខណៈ ដែលនាង បានឈប់រថយន្តដើម្បីទិញផ្កា ។

បើតាមប្រភពព័ត៌មានពី តារាសម្តែងស្រី អ្នកនាង កែវ ពេជ្រពិសី ដែលជាជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥  នាងបានជិះរថយន្ត Lexus 470 មួយគ្រឿង ពាក់ស្លាកលេខ2AG.8100 មកឈប់នៅមុខចំណុចហាងលក់ផ្កា តាមបណ្តោយផ្លូវ៣៦០ កែង១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទិញផ្កាដោយនាងបានមក ជាមួយកូនចៅ២នាក់ មួយស្ទុះក្រោយក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដារC125មិនចាំស្លាកលេខ បានជិះមកឈប់ក្បែរនិងរថយន្ត Lexus 470 របស់តារាសម្ដែងរូបនេះ ហើយបាន បើកទ្វាររថយន្ដលូក យកកាបូបលុយ និងទូរស័ព្ទដៃ២គ្រឿងម៉ាក iphone6 និងiphone5 យកទៅ បាត់ដោយសុវត្ថិភាព។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍នេះ បានធ្វើឲ្យភ័យស្លន់ស្លោ ញ័រដៃញ័រ ជើង មិនដឹងធ្វើអ្វីឲ្យត្រូវទេ ព្រោះថានេះជាលើកទីមួយ ដែលនាងបានជួបចោរលួចស្រស់ៗ នៅនឹងមុខ បែបនេះ តែទោះជាយ៉ាងណា ក្រោយកើតហេតុ តារាសម្ដែង អ្នកនាង កែវ ពេជ្រពិសី បានត្រឹមតែទៅ ដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]