អង់គ្លេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ អតីតកីឡាករបាល់ទាត់អង់គ្លេស លោក David Beckham បានចំណាយប្រាក់ជាច្រើន រហូតដល់ជាង ២០ម៉ឺនដុល្លារអាមេរិក ដើម្បីទិញរថយន្តស៊េរីទំនើបមួយគ្រឿង តែបែរជាមិនអនុញ្ញាតឲ្យក្រុមគ្រួសាររបស់លោកជិះដែរទៅវិញ។


រូបភាព លោក និងក្រុមគ្រួសារ

តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា David Beckham បច្ចុប្បន្នមានវ័យ ៤០ឆ្នាំ បានចំណាយប្រាក់ ២០ម៉ឺនដុល្លារអាមេរិក ទិញរថយន្តម៉ាក F-TYPE Project 7 Jaguar ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើវាសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឬការជូនដើរផ្សារនោះឡើយ ព្រោះវាគឺជាឡានសំណប់ចិត្ត របស់លោក។

យ៉ាងណាមិញ ដើម្បីទិញរថយន្តស៊េរីទំនើបមួយនេះ មនុស្សជាច្រើនត្រូវចុះឈ្មោះកុម្ម៉ង់ទិញ តាំងពីវាទើបតែចេញជារូបរាងគំរូមកម៉្លេះ តែចំពោះ David Beckham វិញ ហាក់ដូចជាគ្មានស្ទាក់ស្ទើរក្នុងការទិញ រថយន្តនេះ សម្រាប់ធ្វើជាកាដូផ្ទាល់ខ្លួន ក្នុងថ្ងៃបុណ្យណូអែលឡើយ។

គួរបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃអតីតកីឡាករបាល់ទាត់លំដាប់ពិភពលោករូបនេះ មានកូន ៤នាក់ គឺកូនប្រុស Brooklyn អាយុ១៦ឆ្នាំ Romeo អាយុ​១៣ឆ្នាំ Cruz អាយុ ១០ឆ្នាំ និងកូនស្រីពៅ Harper អាយុ៤ឆ្នាំ ជាមួយប្រពន្ធ របស់លោក នាង Victoria ។

ចំពោះឡានស៊េរីទំនើបៗ Beckham មានច្រើនមកហើយដែរ ដូចជា Cadillac Escalade, Ferrari 612 Scaglietti, Jeep, Audi, Bentley និង Aston Martin ជាដើម ដែលសុទ្ធសឹងជាកាដូ ដែលលោកទិញជូនខ្លួនឯង ក្នុងពិធីបុណ្យប្រពៃណីធំៗផងដែរ។ តែសំរាប់ឡានដែលលោកទើបទិញចុងក្រោយនេះ ទុកសម្រាប់ជិះផ្ទាល់ខ្លួនប៉ុណ្ណោះ៕


រូបភាពតំណាង ឡាន F-TYPE Project 7 Jaguar

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]