ថៃ៖ នាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នក និយាយពីរឿងកែសម្ផស្ស វាហាក់ដូចជារឿងធម្មតាមួយ  ព្រោះថាមនុស្សភាគច្រើន មិនថា បុរស​ និងនារី សុទ្ធសឹងទៅកែសម្ផស្ស ដើម្បីឲ្យសម្រស់ពួកគេលេចធ្លោបន្ថែមទៀត។ ក្នុងនោះដែរ តារាថៃល្បីៗមួយចំនួន ក៏បានទៅកែកុនមុខមាត់របស់ពួកគេ ឲ្យស្រស់ស្អាតជាងមុនផងដែរ។

យោងតាមគេហទំព័រមួយ បានបង្ហាញពីរូបថត មុន និងក្រោយ របស់តារាស្រីថៃល្បីៗ ដែលពួកគេ បានទៅកែ សម្ផស្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។ ហើយតារាស្រីថៃភាគច្រើន ចូលចិត្ត កែសម្ផស្សលើទម្រង់មុខ រីឯអ្នកខ្លះទៀត ចូលចិត្តកែកុន លើផ្នែកផ្សេងៗ លើមុខរបស់ពួកគេជាដើម។

ក្នុងនោះដែរ បន្ទាប់ពីតារាស្រីថៃល្បីៗ បានទៅកែសម្ផស្សរួចមក បានឲ្យឃើញថា សម្រស់ពួកគេ ពិតជាផ្លាស់ប្តូរ ហើយពិតជាស្រស់ស្អាតជាងមុន ថែមទៀតផង៕

ចង់ដឹងថា តារាស្រីថៃណាខ្លះ បានកែសម្ផស្ស តោះតាមដានទាំងអស់គ្នា៖



១) នាង Cris Horwang វះកាត់ត្រង់ភ្នែក


២) នាង Mew Nittha វះកាត់ត្រង់ភ្នែក


៣)​ នាង Toey Jarinporn Joonkiat វះកាត់ ត្របកភ្នែក២ជាន់


៤) នាង Mod Napapat ធ្វើច្រមុះ


៥) Rachwin Wong ធ្វើច្រមុះ


៦) នាង Yaya Ying វះកាត់ទម្រង់មុខ


៧) នាង Noey Chotika ធ្វើច្រមុះ ឲ្យតូចជាងមុន


៨) នាង Gubgib Sumontip ធ្វើច្រមុះ


៩) នាង Gypso ធ្វើត្របកភ្នែក២ជាន់


១០) នាង Panwarot Duaysianklao ធ្វើច្រមុះ 

ខាងឆ្វេង ជារូបកាលពីមុន និងខាងស្តាំ ជារូបបច្ចុប្បន្ន 

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]