ប៉ុន្មានថ្ងៃមុនមានដំណឹងមកថា iPhone 5 ប្រើ Sim ប្រភេទថ្មីនោះគឺ Nano Sim ដែលមានទំហំតូចជាង Micro Sim ទៅទៀត ។ មើលទៅ iPhone 5 អ្វីៗក៍ធ្វើអោយតូចជាងមុនដែរ តែលើកលែងតែអេក្រង់ប៉ុណ្ណោះដែលមានទំហំធំជាងមុននោះគឺ ៤អ៊ីញ​ ចំណែកតួគ្រឿងរបស់ iPhone 5 វិញមានកម្រាស់​ស្តើងត្រឹមតែ 7.6 mm ប៉ុណ្ណោះដែលមានកម្រាស់ស្តើងជាង iPhone 4s ដល់ទៅ 18%​ ។ តាមដែលយើងដឹងប្រភពមកនោះ គឹមកពីប្រទេសចិន ហើយខាងគេហទំព័រ Macrumors ក៍បានបកប្រែពីភាសាចិនផងដែរ ។ ក្រុមហ៊ុនមួយនៃអ្នកផលិត iPhone ជំនាន់ថ្មី បាននិយាយថា រូបភាពដែលលេចចេញនោះគឺត្រឹមត្រូវហើយ ហើយយើងក៍កំពុងផលិតវាផងដែរ 
តួគ្រឿងមានកម្រាស់ស្តើងត្រឹមតែ 7.6 mm មកព្រមជាមួយអេក្រង់ ៤អ៊ីញ​ 
កាសស្តាប់ត្រចៀកត្រូវបានផ្លាស់ប្តូរមកនៅខាងក្រោមវិញ 
ឌុយសាកប្រភេទថ្មី ស្រដៀង Micro USB 
យ៉ាងណាក៍ដោយការពិតនៃ iPhone 5 នឹងត្រូវបង្ហាញនៅថ្ងៃទី 12 ខែ កញ្ញាខាងមុខនេះ ។ 

ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដោយ Sovann2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]