ភ្នំពេញៈ តារាសម្តែងរាងខ្ពស់ស្រឡះ បបូរមាត់សិចស៊ី គួរឲ្យទាក់ទាញ កញ្ញា ម៉ាក សែនសូនីតា ថ្មីៗនេះបានរំលេចសារខកចិត្តមួយ ជាសាធារណៈ ព្រោះតែនាងត្រូវបានមិត្តភក្តិ ជិតដិតរាប់អានគ្នាជិត១០ឆ្នាំ ធ្វើការវាយតម្លៃមនោសញ្ចេតនា ការស្រលាញ់រាប់អាន របស់នាង និងមិត្តថាមើលឃើញលុយជាធំ ។

តាមរយៈ Facebook របស់តារាសម្តែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ កញ្ញា ម៉ាក សែនសូនីតា បានសរសេរសារ បង្ហាញពីទឹកចិត្តរបស់ខ្លួន ទម្លាយប្រាប់មហាជនថា «ស្គាល់គ្នាជិត៦ឆ្នាំ ធ្វើដូចជាមិនស្គាល់ចរិតគ្នា??? ចង់ប្រាប់ថាខ្ញុំស្គាល់អ្នកតាំងពី អ្នកសុំលុយម៉ាក់ចាយ រហូតដល់អ្នកមានការងារ ធ្វើមានលុយផ្ទាល់ខ្លួន ហើយខ្ញុំក៏អត់ដែលខ្វល់ដែល ទៅណាមកណាញុំាអីកន្លែងណា ក៏ខ្ញុំមិនឲ្យអ្នកចេញដែលគឺ share ស្មើរភាពគ្នា មានពេលខ្លះ ខ្ញុំតែងតែចេញលុយលើសខ្លួនឯងផង ម៉េចក៏មិនថាផង... តែឥឡូវអត់យល់... តាំងពីមានការងារតិចតួចមក ស្រាប់តែមកចោទថា ឯងនេះមុខលុយ មិនគោរពគេ មើលស្រាលគេ ថាគេនឹងអត់លុយ... ទៅអីចឹងវិញទៅលោកអើយលោក... ចុះទម្រាំតែមានការងាររកស៊ីធំដុំ មានលុយច្រើនកាន់នៅនឹងដៃ មិនដឹងជាមកចោទឯងប៉ុណ្ណាទេ... ហួសចិត្ត... » ។

ជាការពិតតាមរយៈសារខ្លី ដែលនាងបង្ហោះបាន សបញ្ជាក់ឲ្យឃើញពីអារម្មណ៍ ខកបំណងនិងហួសចិត្ត ពេលដែលមានអ្នកនៅជុំវិញខ្លួន របស់នាង គិតថានាងយកលុយសំខាន់ ជាងមិត្តភាពដែលរាប់អានគ្នា អស់ពេលច្រើនឆ្នាំមកហើយ ដែលជាដើមហេតុធ្វើឲ្យនាង ខកបំណងនិងហួសចិត្តជាខ្លាំង ដែលមិត្តនាងមានគំនិតគិត បែបអគិតមកលើនាងបែបនេះ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]