រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​ជា​កម្ម​ករ​សំណង់​ក្រោយ​ពីផឹ​ក​ស៊ី​​​​ស្រវឹង​​​ត្រូវ​ម្តាយ​​ក្មេក​ស្តី​បន្ទោស​​​​​បន្តិច​បន្តួច​​​​សោះ​ក៏​​តូច​ចិត្ត​​​​មក​លោត​ទឹក​​​សម្លាប់​ខ្លួន​​​​ពី​លើ​​ស្ពាន​ព្រះមុនីវង្ស​​​ចាស់​ ​​ជិត​គល់​ស្ពាន​​​ខាង​លិច​​​ ស្ថិត​ក្នុង​​សង្កាត់​​​ច្បារ​អំពៅ​​ទី​​២​ ខណ្ឌ​មាន​ជ័យ កាល​ពីវេលាម៉ោង​​​​៨​និង​​​៣០នាទី​​​យប់​ថ្ងៃទី​៨ សីហា ​​​​​។ ប៉ុន្តែ​​​ការ​​​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​នេះ​មិន​បាន​​សម្រេច​​​ឡើយ​​​ ព្រោះ​​​ពេល​​លោត​ទឹក​​​នោះ​បែរ​ជា​​ធ្លាក់​​លើ​​ដីគោក​​​​មាត់​ច្រាំង​​ទៅវិញ​​​​​​បណ្តា​ល​ឱ្យ​​រូប​គេបាក់​ចង្កេះ​​រង​របួស​​​ជា​ទម្ងន់​ ។ ​

បុរស​ខាង​លើ​នេះ​​​ឈ្មោះ ​​យស់ ​​យៀប ​​អាយុ​​២៩ឆ្នាំ ​​ជា​​កម្ម​ករ​សំណង់​ ស្នាក់​នៅ​​ការ​ដ្ឋាន​​សំណង់​​​ក្នុង​សង្កាត់​​​ចាក់​អង្រែ​លើ ​​ខណ្ឌមានជ័យ ​​និង​មានស្រុក​កំណើត​​​​នៅខេត្ត​ព្រៃ​វែង ​​។ក្រោយ​ពេល​កើតហេតុ​​​​ស្ត្រី​​​ជា​ប្រពន្ធ​​​បាន​មក​​មើល​និយាយ​​ថា ​​មុន​​ពេល​ប្តី​​​នាង​​មក​លោត​ទឹក​​សម្លាប់​ខ្លួន​​នេះ​គឺ​​ប្តីនាង​​បានផឹក​ស៊ី​​​​ជាមួយ​​​មិត្ត​ភក្តិ​​​នៅ​ក្នុង​ការដ្ឋាន​សំណង់​​​រហូត​​ដល់​ស្រវឹង​​​​​​​ក៏​​ទាស់ពាក្យ​សម្តី​​ជាមួយ​​ម្តាយ​​​បង្កើត​របស់​នាង​​រហូត​ឈាន​​​ដល់ការ​ស្តី​បន្ទោស​ និង​ស្រែក​​​​គំហក​​ដាក់​គ្នា​ថែម​ទៀតផង ។ ​

ស្ត្រី​​ជា​​ប្រពន្ធ​​បាន​បន្ត​ថា បន្ទាប់ពី​​​​ម្តាយ​នាង​​ស្តីបន្ទោស​​​ហើយ​នោះ ​ប្តីនាង​​​​បាន​ដើរ​ចេញ​​ពី​ការ​ដ្ឋាន​​​ទាំងទឹក​​​មុខ​​​មិន​សប្បាយ​ចិត្ត​​​ ​ប៉ុន្តែ​​ពេល​ប្តី​​នាង​ដើរ​​ចេញ​​​ទៅនោះ​​រូប​នាង​មិន​​​បាន​ចាប់​អារម្មណ៍​​​ថា ​គាត់​​​​ទៅណា​​ទេ ​ស្រាប់តែ​​បាន​ប្រហែល​​​ជា​​១ម៉ោង​​​ក៏​​ទទួល​ដំណឹង​​​ថា​ ប្តី​​​​​​​​​​​​​​​​​​​​​នាង​ទៅ​​លោត​ទឹក​​​សម្លាប់​ខ្លួន​​ពីលើ​ស្ពាន​​ព្រះ​មុនីវង្ស​​​​ចាស់ ។​

សាក្សី​​​ដែល​បាន​ឃើញ​​​ហេតុ​ការណ៍​​​នេះ​បាន​និយាយ​ថា  មុន​ពេល​​​កើត​ហេតុ​​​​គេ​​​​ឃើញ​បុរស​​​រូប​នេះ​​ដើរ​ឡើង​​​លើ​ស្ពាន​​​​ព្រះមុនីវង្ស​​ចាស់​​​ទាំងទឹក​មុខ​​ក្រៀមក្រំ​​ដូចជា​មាន​វិបត្តិ​​​​​អ្វី​មួយ ។ ​ពេល​​ដើរជិត​​​ដល់​ពាក់កណ្តាល​​​​ស្ពាន​​ស្រាប់តែ​​​បុរស​នេះបាន​ឡើង​​​លើ​បង្កាន់​ដៃ​ស្ពាន​​រួច​​ហក់​ចុះ​​ក្រោម​​ដោយ​គ្មាន​​​​នរណា​ហាម​ឃាត់​ទាន់​​ឡើយ ។​​​ ប៉ុន្តែ​​​​​ការលោត​ចុះ​នោះ​មិនធា្លក់​​​ចូលទឹក​​​​​ទន្លេ​​ទេ បែរ​ជា​​​ធា្លក់​​​​ចំដើម​​ឈើ​ និង​ដី​​នៅក្រោម​​ស្ពាន​​ទៅវិញ​​បណ្តាល​​ឱ្យ​រងរបួស​​​បាក់​ចង្កេះ​ ​ត្រូវ​បាន​​ដឹក​​បញ្ជូន​ទៅ​​ព្យា​បាល​​​នៅមន្ទីរពេទ្យ​​​កាល់​ម៉ែត​ ​​។​

​​មន្ត្រី​ប៉ូលិស​​យាម​នៅ​​គល់​ស្ពាន​​ព្រះមុនីវង្ស​​​​​បាន​អំពាវនាវ​​​ដល់បង​ប្អូន​​ប្រជា​ពលរដ្ឋ​​​ទាំង​អស់​​សូម​មេត្តា​​កុំ​យក​​​តម្រាប់​តាម​​បុរស​ម្នាក់​​នេះ​ឱ្យ​សោះ​​ ព្រោះការ​លោត​ទឹក​​​សម្លាប់​ខ្លួន​​​​គឺ​​ជា​ភាព​ល្ងង់​ខ្លៅខ្លាំង​ណាស់​​​​ គ្មាន​បញ្ហា​​​​​ណា​ដែល​​​យើង​មិន​អាច​ដោះ​ស្រាយ​​​បាន​ឡើយ​​ឱ្យ​​​តែយើង​តាំង​​​ចិត្ត​​​ដោះ​ស្រាយ​​​វា​​មិន​​ចាំ​បាច់​​មក​លោត​​​ទឹក​សម្លាប់​ខ្លួន​​​ឯង​ចោល​​​ប្រពន្ធ​កូន​​​ដូច្នេះ​ទេ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]