ហ្វីលីពីន៖ ថ្ងៃនេះជាថ្ងៃគម្រប់ខួបកំណើតបាន១ខែ របស់កូនស្រីបណ្តូលចិត្ត នាង Marian Rivera ហៅម៉ារីម៉ា។

កាលពីប៉ុន្មានម៉ោងមុននេះ នាងម៉ារីម៉ា​ បានបង្ហោះរូបថត កូនស្រីរបស់នាង ឈ្មោះ​ Marian Letizia ចូលក្នុងទំព័រហ្វេសប៊ុក។ រូបថតនោះ យើងអាចឃើញនូវទម្រង់មុខពេញរបស់ កូនស្រីរបស់នាងម៉ារីម៉ា​ ដែលមើលទៅគួរឲ្យស្រឡាញ់យ៉ាងខ្លាំង ជាមួយនឹងក្តោងច្រមុះដ៏ខ្ពស់ និងបបូរមាត់តូចស្អាត។

ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរខាងលើ រូបថតកូនស្រីថា "រីករាយថ្ងៃគម្រប់ ខួប១ខែណាកូន ម៉ាក់ប៉ា ស្រឡាញ់កូនខ្លាំងណាស់"

គួរបញ្ជាក់ផងដែរថា នាង Maria Rivera បានសម្រាលកូនស្រី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានអ្នកគាំទ្រជាច្រើន បានពោលពាក្យថា កូនស្រីរបស់នាង ពិតជាស្រស់ស្អាតខ្លាំងណាស់ តាំងពីក្មេងតែម្តង៕

តោះមើលរូបថតរបស់កូនស្រី របស់នាងម៉ារីម៉ាទាំងអស់គ្នា៖



រូបថតថ្មី​របស់ កូនស្រី ដែលនាងម៉ារីម៉ា​ ទើបបង្ហោះ




នាង មារីម៉ា​ និងស្វាមី​ លោក DingDong Dantes

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]