ភ្នំពេញ​៖ តារាសម្តែងស្រីវ័យក្មេង រូបស្រស់ កញ្ញា ដេននី ដែលតែងបញ្ចេញសាច់ដើមទ្រូង ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង លើភាពស៊ិចស៊ីជ្រុលហួសហេតុរបស់នាង។

ចំពោះការស្លៀកពាក់ស៊ិចស៊ី ខើចលើខើចក្រោម របស់តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជន មិនមានការពេញចិត្ត ពេលឃើញរូបនាង ខំប្រឹងបង្ហាញដើមទ្រូងបែបនេះ ហើយពួកគេ ក៏បានតិះដៀលទៅកាន់រូបនាង យ៉ាងចាស់ដៃផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា​ កញ្ញា ដេននី ហាក់ដូចជា មិនខ្វាយខ្វល់ លើរឿងទាំងនោះទេ គឺរូបនាង នៅតែបញ្ចេញភាពសិចស៊ីដដែល។ ហើយកាលពីប៉ុន្មានថ្ងៃមុន រូបនាងបានបង្ហោះ រូបថតស៊ីអារម្មណ៍មួយ  ដែលរូបនោះ  នាងបានបង្ហាញឈុតក្នុងពិសេស តាមបណ្តាញសង្គមតែម្តង។

គួរបញ្ជាក់ផងដែរថា តារាស៊ិចស៊ីម្នាក់នេះ ក៏តែងនិយាយត្អូញត្អែរជារឿយៗ តាមបណ្តាញសង្គម ថារូបនាងកំពុងនៅតែម្នាក់ឯង ចង់បានសង្សារមួយនឹងគេ ដើម្បីមកស្អំបេះដូង កុំឲ្យកំព្រាឯកោផងដែរ៕






តារាសម្តែង កញ្ញា ដេននី

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]