ចិន៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញអ៊ីនធើណេត ក្នុងប្រទេសចិន កំពុងមានការភ្ញាក់ផ្អើលតៗគ្នា ដោយសារតែ ការប្រកួតដ៏ចម្លែកមួយ ដែលតម្រូវឲ្យ អ្នកចូលរួម បង្ហោះវីដេអូ របស់ខ្លួន ដោយមាន គូររូបមនុស្ស នៅលើផ្ទៃមុខ ហើយប្រឹងញាក់មុខ ញាក់ភ្នែក និង ញាក់ចិញ្ចើម ដើម្បីឲ្យឃើញ រូបមនុស្សនោះរាំ។

ការប្រកួតនេះ ផ្តើមចេញពី គេហទំព័រល្បីមួយ របស់ប្រទេសចិន ក្នុងយុទ្ធនាការ ផ្សព្វផ្សាយកម្មវិធី ថតវីដេអូ ក្នុងទូរស័ព្ទដៃមួយ មានឈ្មោះថា Mei Pai ដែលមានអ្នកប្រើប្រាស់ ជាង ១៤០លាននាក់។

ចំពោះលក្ខខណ្ឌ ក្នុងការប្រកួតនេះ អ្នករៀបចំកម្មវិធី តម្រូវឲ្យអ្នកចូលរួមប្រកួត ជ្រើសរើសបទ ចម្រៀងដែល ខ្លួនពេញចិត្ត ហើយគូររូបមនុស្ស នៅលើមុខរបស់ខ្លួន បន្ទាប់មកធ្វើ ការញាក់មុខ ញាក់ភ្នែក និង ញាក់ចិញ្ចើម ដើម្បីឲ្យរូបមនុស្សនោះ មានចលនា និងថតជាវីដេអូ យកទៅបង្ហោះ ដើម្បីដាក់ប្រកួត ស្វែងរកវីដេអូ ដែលមានការគាំទ្រ ច្រើនជាងគេ។ ម្យ៉ាងវិញទៀត វីដេអូដែលបង្ហោះនីមួយៗ ត្រូវមានរយៈពេល ត្រឹមតែ ១០ទៅ ២០វិនាទីប៉ុណ្ណោះ។

លើសពីនេះទៅទៀត អ្នកចូលរួម ប្រកួតក៏អាច គូររូបមនុស្ស រាំជាក្រុមផងដែរ ដោយគេឃើញ មានវីដេអូមួយ មានមនុស្សបីនាក់ គូររូបមនុស្ស លើមុខរៀងៗខ្លួន ហើយញាក់មុខ ឲ្យរូបទាំងនោះរាំ ក្នុងពេលដំណាលគ្នា។

គួរបញ្ជាក់ផងដែរថា វីដេអូទាំងនេះ កំពុងទទួលបាន ការពេញនិយមជា ខ្លាំងនៅលើ បណ្តាញសង្គម ហើយវីដេអូ ដែលទទួលបាន ប្រជាប្រិយភាព ជាងគេ មានអ្នកចុច Like រហូតដល់ទៅ ៧០,០០០ និង Comment ចំនួន ៤,៣០៦ ឯណោះ៕



សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]