យល់ដឹង៖ ជាការពិតណាស់ រដូវរងា គឺជាពេលដែលអាកាសធាតុត្រជាក់ចូលមកដល់ ហើយបញ្ហាស្បែកស្ងួត ក៏អាចកើតមានក្នុងរដូវនេះដែរ ដូច្នេះអ្នកត្រូវតែធ្វើការពង្រឹងការថែទាំឲ្យកាន់តែខ្លាំង។

ជាក់ស្តែងណាស់ ស្បែកស្ងួត គឺបញ្ហាទូទៅ ទៅហើយ ដែលតែងតែជួបប្រទះនៅក្នុងរដូវកាលនេះ ជាពិសេសគឺ ដៃស្ងួតតែម្តង។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យដៃស្ងួត អ្វីដែលសំខាន់បំផុតនោះ គឺត្រូវរក្សាដៃឲ្យទន់ និងមាន សំណើមជានិច្ច។

ខាងក្រោមនេះ គឺជាដំណោះស្រាយ បែបធម្មជាតិ ដែលងាយស្រួលបំផុតសម្រាប់អ្នក ដើម្បីថែរក្សាដៃឲ្យ មាន សំណើម និងទន់រលោង មិនស្ងួត ក្នុងរដូវរងា៖



ប្រេងអូលីវ៖ វាល្អបំផុត សម្រាប់ជួយឲ្យស្បែកមានសំណើម ក្នុងរដូវរងា។ ដោយអ្នកគ្រាន់តែលាបវា នៅលើដៃ ឲ្យសប់ ហើយទុកវាចោល រយៈពេល ១៥នាទីសឹមលាងទឹកចេញ ឬអ្នកអាចធ្វើវាមុនពេលងូតទឹកក៏បាន។

ក្រែមទឹកដោះគោ៖ វាដើរតួនាទីល្អបំផុត ក្នុងការច្រិប និងកម្ចាត់ចោលនូវកោសិកាដែលងាប់ ពីដៃរបស់អ្នក ហើយបង្កើតកោសិកាថ្មី ដែលធ្វើឲ្យជាតិសំណើមដំណើរការល្អ ដល់ស្បែកដៃរបស់អ្នក។ ហើយម្យ៉ាងវិញទៀត ក្រែមទឹកដោះគោនេះ ក៏ដើរតួនាទីជាអ្នកផ្តល់សំណើម ដល់ស្បែកបានយ៉ាងអស្ចារ្យផងដែរ។

ទឹកឃ្មុំ៖ ទឹកឃ្មុំគឺជាគ្រឿងផ្សំធម្មជាតិ ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យស្បែកមានសំណើម។ ម្យ៉ាងទៀត ទឹកឃ្មុំ មិនត្រឹមតែអាចជួយឲ្យស្បែករបស់អ្នក មានសំណើមនោះទេ វាថែមទាំងជួយឲ្យស្បែកដៃ របស់អ្នកទន់រលោង ដែរ។ អ្នកគ្រាន់តែ ដាក់ទឹកឃ្មុំ ប្រេងអូលីវ និងស្ករខ្លះៗបញ្ចូលគ្នាឲ្យសប់ ហើយយកវាមកលាប នៅលើស្បែកដៃ នោះអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់វាជាក់ជាមិនខាន។

យ៉ាអួ៖ យ៉ាអួមានសារធាតុ ជួយធ្វើឲ្យស្បែកមានសំណើម។ អ្នកគ្រាន់តែលាបវា នៅលើស្បែក ធ្វើការម៉ាស្សាថ្នមៗ ហើយលាងទឹកចេញជាការស្រេច។ យ៉ាអួ អាចជួយឲ្យស្បែករបស់អ្នក ភ្លឺរលោង ចែងចាំង ហើយវាក៏ជារូបមន្តធម្មជាតិ ដែលជួយឲ្យដៃមានសំណើម ក្នុងរដូវរងាផងដែរ។

ប្រេងដូង៖ ប្រេងដូង ក៏មានឥទ្ធិពលក្នុងការជួយឲ្យស្បែក មានសំណើមដែរ។ អ្នកគ្រាន់តែលាបវាដោយផ្ទាល់ទៅ លើដៃ ហើយម៉ាស្សាវាថ្នមៗ នោះជាការស្រេច។

ទឹកដោះគោ៖ ទឹកដោះគោ អាចជួយធ្វើឲ្យដៃ និងជើងរបស់អ្នក ទន់ រលោងបាន។ ហើយវាមានឥទ្ធិពលក្នុងការ សម្អាតភាពកខ្វក់ ក្នុងរន្ធញើសនៃស្បែករបស់អ្នក និងមានគុណសម្បត្តិជួយធ្វើឲ្យស្បែកដៃ មានសំណើម ក្នុងរដូវ រងានេះដែរ៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]