ភ្នំពេញ៖ កំពូលតារាកំប្លែង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកុយ ត្រូវបានមហាជន កោតសរសើរលើរូបគាត់ថា ជាតារាកំប្លែងមួយរូប ដែលមានការទទួលខុសត្រូវខ្ពស់ និងចេះគោរពពេលវេលា ក្នុងម៉ោងការងារបានយ៉ាងល្អ។

កាលពីថ្មីៗនេះដែរ បើយោងតាមប្រភពពីបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះ រូបថត២សន្លឹក ដែលឃើញនាយកុយ និងសមាជិកក្នុងក្រុមកំប្លែងរបស់គាត់ បានគេងលង់លក់ ទាំងទឹកមុខនឿយហត់យ៉ាងខ្លាំង។

បើក្រឡេកមើល សារដែលម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានសរសេរលើរូបថតនោះ បានពោលពាក្យថា "សុំទោសដែល Post គ្រាន់តែចង់និយាយ ពីការគោរពពេលវេលា សុខចិត្តមកចាំ ការសម្តែងមុនម៉ោង ទាំងពួកគាត់ អត់ងងុយ និងអស់កម្លាំង"

ទិដ្ឋភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រ មានការអាណិត និងសរសើរមិនដាច់ពីមាត់ ពេលឃើញនាយកុយ ចេះគោរពពេលវេលា ហើយថែមទាំងរង់ចាំគេថត មុនពេលកំណត់ រហូតដល់ថ្នាក់ រូបគាត់គេងលក់មួយស្របក់ទៀតផង៕



នាយកុយ និងសមាជិកក្រុមកំប្លែង មកអង្គុយរង់ចាំថត ដល់ថ្នាក់គេងលក់




ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]